វេស៉្បាបានត្រឡប់មកកម្ពុជាវិញហើយ៖ អេចជីប៊ីវ័ន ឯ.ក បានតែងតាំងជាក្រុមហ៊ុននាំចូលផ្តាច់មុខថ្មីសម្រាប់ម៉ាក់យីហោរម៉ូតូវេស៉្បា (Vespa)
ដោយ
សិង្ហបុរី – ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ – អេចជីប៊ីវ័ន គឺជាគ្រុបសហគ្រាសមួយដែលដំណើរការស្ថិតក្រោម អេចជីប៊ីគ្រុប ដែលមានឈ្មោះល្បីល្បាញនៅប្រទេសកម្ពុជា ចំពោះការសហការជាដៃគូយុទ្ធសាស្ត្រជាច្រើនក្នុងវិស័យនានា។ ថ្មីៗនេះអេចជីប៊ីវ័នត្រូវបានតែងតាំងជាក្រុមហ៊ុននាំចូលនឹងចែកចាយផ្តាច់មុខសម្រាប់ម៉ាក់យីហោរ ម៉ូតូវេស៉្បា (Vespa) ដែលការតែងតាំងនេះបង្ហាញពីការត្រឡប់មកវិញរបស់ម៉ាក់យីហោរម៉ូតូអ៊ីតាលីមួយដ៏មានឈ្មោះល្បីល្បាញនេះ ចូលមកទីផ្សារប្រទេសកម្ពុជា។