រដ្ឋាភិបាលថៃនឹងបន្ដវិធានការតម្រូវឲ្យអ្នកដំណើរពីក្រៅប្រទេសធ្វើចត្តាឡីស័ករហូតដល់ចុងខែមករា
ដោយ
គិតមកទល់ថ្ងៃទី ៤ ខែមករានេះ មានរយៈពេល១៤ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលថៃបានសម្រេចឈប់អនុញ្ញាតអ្នកដំណើរពីក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងរួចអាចចូលក្នុងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទោះបីជា មានការអនុវត្តរឹតត្បិតការធ្វើដំណើរពីក្រៅប្រទេសក៏ដោយចុះ ប៉ុន្ដែ បញ្ហារាតត្បាតកូវីដ ពិសេសមេរោគអូមីក្រុង នៅក្នុងប្រទេសថៃ នៅតែបន្ដរកឃើញកាន់តែច្រើនឡើង។ កត្តានេះ បានជំរុញថៃកំពុងពិចារណាបន្ដវិធានការតម្រូវឲ្យអ្នកដំណើរពីបរទេសត្រូវតែធ្វើចត្តាឡីស័កបន្ដទៀតរហូតដល់ចុងខែមករានេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។