#វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា

Articles by Tag វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា

និយ័តករបរធនបាលកិច្ច និងវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា រៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

ដោយ​ ​ ខេមបូណូមីស
នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច, លោកបណ្ឌិត ផុន ណារិន នាយក នៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា, នៅវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា។