វៀតណាមកំណត់គោលដៅបង្កើនការវិនិយោគសិកម្មទ្វេដងនៅឆ្នាំ២០៣០ ជាមួយទុនវិនិយោគ ៣៤ពាន់លានដុល្លារ
ដោយ
ប្រទេសវៀតណាមបានកំណត់គោលដៅបង្កើនការវិនិយោគបរទេសទ្វេដងក្នុងវិស័យកសិកម្មដែលអាចនឹងមានតម្លៃដល់ទៅ ៣៤ ពាន់លានដុល្លារនៅចុងឆ្នាំ២០៣០។ ទោះយ៉ាងណា មានចំណុចខ្វះខាត និងដែនកំណត់មួយចំនួន ដែលប្រទេសក្បែរខាងកម្ពុជាមួយនេះត្រូវតែដោះស្រាយជាបន្ទាន់ ដើម្បីសម្រេចបាននូវគោលដៅនេះ។ នេះបើយោងតាមអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញឧស្សាហកម្មបានឱ្យដឹង។