ការនាំចេញផ្លែឈើត្រឹមតែ៣មុខប៉ុណ្ណោះ នឹងជួយឲ្យវៀតណាមរកចំណូលបានដល់ទៅ ២ពាន់លានដុល្លារនៅឆ្នាំនេះ
ដោយ
ប្រទេសវៀតណាម បាននិងកំពុងពង្រីកយុទ្ធសាស្ត្រផលិត និងការនាំចេញផលិតផលកសិកម្មកាន់តែខ្លាំងទៅកាន់ទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ នៅឆ្នាំ២០២៣នេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះ រំពឹងទុកនឹងរកចំណូលបានដល់ទៅ ២ពាន់លានដុល្លារអាមេរិក ពីការនាំចេញផលិតផលផ្លែឈើត្រឹមតែបីមុខប៉ុណ្ណោះ រួមមាន ផ្លែស្រកានាគ ចេក និងទុរេន ខណៈកាលពីឆ្នាំ២០២២ ការនាំចេញផ្លែឈើទាំងបីមុខនេះ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១ពាន់៤រយលានដុល្លារអាមេរិក។