#វិនិយោគគិន

Articles by Tag វិនិយោគគិន

សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះសៀមរាបអង្គរ ពង្រីកផែនការវិនិយោគក្នុងខេត្តសៀមរាប

ដោយ​ សោម ស្រីពេជ្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីធ្វើឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅកម្ពុជា។ ការគាំទ្រ និងលើកទឹកចិត្តរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយអភិបាលខេត្តយូណាន ប្រទេសចិន ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។