#វិនិយោគក្នុងតំបន់សេដ្ឋកិច្ច

Articles by Tag វិនិយោគក្នុងតំបន់សេដ្ឋកិច្ច

ក្រុមហ៊ុនជាង៦០០កំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ខណៈការនាំចេញពីតំបន់នេះមានទំហំជាង២៥ពាន់លានដុល្លារក្នុងពេលជាង១០ឆ្នាំការ

ដោយ​ សឿន វណ្ណឌេត
បច្ចុប្បន្នមានក្រុមហ៊ុនជាង៦០០ កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង២៤នៅកម្ពុជា ដែលមានទំហំវិនិយោគសរុបជាង៨ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង១៧ម៉ឺនកន្លែង។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ គឺមានក្រុមហ៊ុនមិនមែនកាត់ដេរសម្លៀកបំពាក់ ស្បែងជើង និងផលិតផលធ្វើដំណើររហូតដល់ជាង៩០% ដែលនេះសបញ្ជាក់ឲ្យឃើញថា តំបន់សេដ្ឋកិច្ចពិសេសបានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ឧស្សាហកម្ម និងប្រភពទុនវិនិយោគ។