#វិបត្តិជំងឺឆ្លងសាកលកូវីដ១៩

Articles by Tag វិបត្តិជំងឺឆ្លងសាកលកូវីដ១៩

ទីបំផុតចិនចេញតួលេខកំណើនសេដ្ឋកិច្ចផ្លូវការ គឺមានត្រឹម ៣%ប៉ុណ្ណោះ ជាអត្រាកំណើនទាបបំផុតក្នុងកំណត់ត្រា

ដោយ​ វុធ ច័ន្ទតារា
កំណើនសេដ្ឋកិច្ចចិនរីកមាឌបាន ៣%គត់នៅពេញមួយឆ្នាំ២០២២ដែលបានបិទបញ្ចប់ថ្មីៗនេះ ហើយវាជាកំណត់ត្រាកំណើនទន់ខ្សោយបំផុតមួយ ក្នុងចំណោមអត្រាកំណើនតិចតួចបើធៀបនឹងកំណត់ត្រាដែលធ្លាប់ជួបកន្លងមក។ ការណ៍នេះក៏ដោយសារតែ ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរក្នុងពិភពលោកមួយនេះ ត្រូវបានយាយីមិនដាច់ស្រឡះពីវិបត្តិជំងឺឆ្លងសាកលកូវីដ១៩ គួបផ្សំនឹងគោលនយោបាយតឹងរ៉ឹងជ្រុល ហើយតម្រូវការបញ្ជាទិញពីក្រៅប្រទេសក៏មានសូវបានល្អផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។