#វិបត្តិបរិត្តផរណា

Articles by Tag វិបត្តិបរិត្តផរណា

ក្រុមអ្នកជំនាញថា ចិនចាំបាច់ត្រូវបញ្ចេញថវិកាស្ដារសេដ្ឋកិច្ច១,៤ទ្រីលានដុល្លារ ទើបអាចដោះស្រាយវិបត្តិបរិត្តផរណាបាន

ដោយ​ ​ ខេមបូណូមីស
ស្របពេលប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខលើពិភពលោកកំពុងខិតខំទប់ស្កាត់ការកើនឡើងអតិផរណា ឬ Inflation មហាយក្សចិនឯណោះវិញ បែរជាធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា (Deflation) ឬវិបត្តិទំនិញ និងសេវាកម្មចុះថោក។ ហើយដើម្បីអាចដោះស្រាយវិបត្តិបរិត្តផរណានេះបាន ក្រុមអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា មហាយក្សចិន ចាំបាច់ត្រូវបញ្ចេញថវិកាស្ដារសេដ្ឋកិច្ចរហូតដល់ទៅ១,៤ទ្រីលានដុល្លារអាម៉េរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីល្បាញ Financial Times។