វិរៈប៊ុនថាំ មានទទួលបញ្ញើពីហូជីមិញ មកកម្ពុជា
ដោយ
ក្រុមហ៊ុន វិរៈប៊ុនថំាំ ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនធំជាងគេនៅកម្ពុជា ក៏មានទទួលបញ្ញើពីទីក្រុងហូជីមិញ នៃប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាផងដែរ ។
ការផ្ដល់សេវាទទួលបញ្ញើពី ទីក្រុងហូជីមិញ មកកាន់កម្ពុជានេះ គឺស្របនឹងពេលដែលតម្រូវការនៃការផ្ញើទំនិញកាន់តែមានសន្ទុះខ្លាំងឡើង ហើយការធ្វើដំណើររវាងប្រទេសទាំងពីរក៏ចាប់ផ្ដើមកើនឡើងមកវិញ ក្រោយពេលមានការបើកប្រទេសសាជាថ្មីក្រោយបញ្ហាជំងឺរាតត្បាតសកលលោកកន្លងមក ។