#វិស័យ​ហិរញ្ញវត្ថុ

Articles by Tag វិស័យ​ហិរញ្ញវត្ថុ

យន្តការធានាហានិភ័យបរធនបាលកិច្ច នឹងជួយកៀរគរទុន និងទាក់ទាញវិនិយោគិន

ដោយ​ សឿន វណ្ណឌេត
និយ័តករបរធនបាលកិច្ចនៅព្រឹកថ្ងៃទី៣១ មីនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងពីវិស័យបរធនបាលជូនអ្នកសារព័ត៌មាន និង មហាជន។ បរធនបាលកិច្ច គឺជាទំនាក់ទំនងគតិយុត្តិ ដែលអ្នកមានទ្រព្យសម្បត្តិ ឬបរធនបាលទាយក ផ្តល់មូលនិធិ ឬ មូលធនដល់បរធនបាលឲ្យគ្រប់គ្រង មើលថែ និងប្រើប្រាស់ជាប្រយោជន៍ដល់អ្នកទទួល។