#​វិស័យ​កា​ទូត​ពាណិជ្ជកម្ម

Articles by Tag ​វិស័យ​កា​ទូត​ពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេសប្រាប់ឲ្យពិភពលោក «ប្រកាន់យកធម៌ក្តៅ» ជាមួយចិន

ដោយ​ វុធ ច័ន្ទតារា
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះ បានតែងតាំងបេក្ខភាពរដ្ឋមន្ត្រីការបរទេសថ្មី ដោយបានប្តូរ លោកស្រី លីស ទ្រឺស Liz Truss ពីរដ្ឋមន្ត្រីពាណិជ្ជកម្ម ឲ្យមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសវិញ ជំនួសតំណែង លោក ដូមីនីក រ៉ាប ដែលត្រូវប្តូរទៅកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ ក្រោយលោកទទួលបានការរិះគន់ខ្លាំងៗ ជុំវិញការដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថានមិនបានល្អ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។