ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា៖ ជប៉ុនសន្យាបោះដៃចូលជួយកម្ពុជាលើការអភិវឌ្ឍន៍វិស័យថាមពល
ដោយ
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានបញ្ជាក់ថា ជប៉ុនបានបង្ហាញឆន្ទៈចូលរួមចំណែកជួយកម្ពុជាលើការអភិវឌ្ឍគម្រោងថាមពលអគ្គិសនីថ្មីៗនាពេលខាងមុខ ប្រសិនបើកម្ពុជាមានតម្រូវការ ហើយត្រូវការឲ្យខ្លួនជួយ។ បន្ថែមលើនេះ ជប៉ុន ដែលបានជួយកម្ពុជាលើការរៀបចំខ្សែបណ្តាញអគ្គិសនីនាពេលកន្លងមក ក៏សន្យាបន្តជួយផ្តល់ជំនួយនិងហិរញ្ញប្បទានលើការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាផងដែរ។ ថាមពលអគ្គិសនីដែលប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនផលិតនៅក្នុងស្រុក និង នាំចូលពីប្រទេសវៀតណាម ថៃ និងឡាវ។