ចិនច្រានចោលផែនការរបស់ IMF ដែលស្នើឱ្យខ្លួនបញ្ចេញមូលនិធិ១ទ្រីលានដុល្លារ ដើម្បីសង្គ្រោះវិស័យលំនៅឋាន
ដោយ
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឱ្យរដ្ឋាភិបាលថ្នាក់ជាតិនៃមហាយក្សចិន បញ្ចេញមូលនិធិរហូតដល់ទៅ១ទ្រីលានដុល្លារអាម៉េរិក ដើម្បីជួយសង្គ្រោះវិស័យលំនៅឋាន ក្នុងគោលបំណងជំរុញការសាងសង់បញ្ចប់គម្រោងលំនៅឋានជាប់គាំងនានា។ ទោះជាយ៉ាងណា សំណើនេះត្រូវបានប្រទេសចិន ច្រានចោល ខណៈដែលទីផ្សារសង្ឃឹមថា មហាយក្សចិន នឹងដាក់ចេញវិធានការជួយគាំទ្រយ៉ាងសម្បើមដល់វិស័យដែលកំពុងជាប់ផុងក្នុងវិបត្តិនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។