កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបន្ថែមទៀត
ដោយ
កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ដោយក្នុងនោះ ទីម័រខាងកើត ក៏បានអះអាងថា នឹងពន្លឿននិងជំរុញការនាំចូលអង្ករកម្ពុជាតាមរយៈការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារួចរាល់រវាងភាគីទាំងពីរ កាលពីឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។