មេពន្ធដារប្ដេជ្ញា លាត់ដៃអាវ មូលជើងខោ ប្រមូលចំណូលពន្ធឱ្យបានគ្រប់ផែនការនៅឆ្នាំនេះ
ដោយ
ការថមថយផ្នែកខ្លះនៃការនាំចេញក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ អចលនទ្រព្យ និងសំណង់ជាដើម មិនមែនជាឧបសគ្គសម្រាប់ពន្ធដារក្នុងការប្រមូលពន្ធអាករនោះទេ។ មិនមែនជាឧបសគ្គ ក៏ដោយសារតែថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ កំពុងសម្លឹងមើលវិស័យជាច្រើនទៀតនៅកម្ពុជា ដែលកំពុងមានសក្ដានុពល ខណៈមេពន្ធដារប្ដេជ្ញាប្រមូលចំណូលពន្ធឱ្យបានគ្រប់តាមផែនការដែលបានកំណត់ជាង៣ពាន់៥រយលានដុល្លារនៅឆ្នាំនេះ។