#វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម

Articles by Tag វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម

តើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជា មានសភាពប្រែប្រួលយ៉ាងណានៅត្រីមាសទី១ឆ្នាំ២០២៣នេះ?

ដោយ​ ខន ណារី
ក្រុមអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូននិងភស្ដុភារកម្មកម្ពុជា បានកត់សម្គាល់ឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា មានសភាពកាន់តែធូរស្បើយគួរកត់សម្គាល់ បើធៀបទៅនឹងត្រីមាសទី១ នៅឆ្នាំ២០២២។ ប៉ុន្ដែ សកម្មភាពដឹកជញ្ជូនទំនិញហាក់មិនសូវមានភាពមមាញឹកនោះទេ ព្រោះឥទ្ធិពលនៃបញ្ហាសាកលផ្សេងៗ ដូចជា បញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន វិបត្តិនយោបាយ ជាដើម នៅតែបន្តជះឥទ្ធិពលដល់ពិភពលោក រួមទាំងកម្ពុជា ជាពិសេសការបញ្ជាទិញទំនិញរបស់កម្ពុជាពីទីផ្សារខាងក្រៅនៅបន្តធ្លាក់ចុះ នៅឡើយ។