តើលោកពូទីន អាចនឹងបន្តកាន់តំណែងប្រធានាធិបតីរហូតដល់ឆ្នាំ២០៣០មែនទេ?
ដោយ
លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី ក្នុងខែមីនា ខាងមុខ ដែលអាចឱ្យលោកកាន់អំណាចកំពូលមួយនេះបានរហូតដល់ឆ្នាំ២០៣០ ចំពេលដែលប្រទេសរុស្ស៊ីកំពុងហែលឆ្លងកាត់រយៈពេលអន្តរកាលដ៏ខ្មៅងងឹតបំផុតនាពេលបច្ចុប្បន្ន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងការដួលរលំនៃសហភាពសូវៀត។ យោងតាមប្រភពមួយដែលដឹងអំពីបញ្ហានេះបានបញ្ជាក់ថា «លោក ពូទីន បានសម្រេចចិត្តហើយថា នឹងឈរឈ្មោះធ្វើជាប្រធានាធិបតីបន្តទៀត»។