វិទ្យុសំឡេងសហរដ្ឋអាមេរិក បើកការិយាល័យស្របច្បាប់នៅកម្ពុជាបានហើយ!
ដោយ
ទីបំផុតទៅ វិទ្យុសំឡេងសហរដ្ឋអាមេរិក (Voice of America) ដែលផ្សាយព័ត៌មានជាភាសាខ្មែរពីសហរដ្ឋអាមេរិក បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ឲ្យបើកការិយាល័យតំណាងស្របច្បាប់នៅកម្ពុជាហើយ បន្ទាប់ពីជំនួបរវាងមន្ត្រីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយពិភពលោក (US Agency for Global Media) និងតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា កាលពីចុងខែឧសភាកន្លងទៅ។