#វោហាសាស្ត្រនុយក្លេអ៊ែរ

Articles by Tag វោហាសាស្ត្រនុយក្លេអ៊ែរ

សម្ព័ន្ធយោធាណាតូត្រៀមធ្វើសមយុទ្ធនុយក្លេអ៊ែរ បើទោះបីជាមានការព្រមានខ្លាំងៗពីសំណាក់រុស្ស៊ីក៏ដោយ

ដោយ​ ហ៊ុន គន្ធថៃ
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារ ទី ១១ តុលា ថា អង្គការសម្ព័ន្ធយោធាណាតូ នឹងត្រៀមរៀបចំធ្វើសមយុទ្ធនុយក្លេអ៊ែរដែលបានគ្រោងទុកជាយូរមកហើយ នៅសប្តាហ៍ក្រោយនេះ បើទោះបីជា កំពុងមានភាពតានតឹងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែនជាមួយម៉ូស្គូ ក៏ដូចជាមានការព្រមានចំៗពីសំណាក់លោក ពូទីន ថា នឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារទឹកដីរុស្ស៊ី រួមទាំងការប្រើអាវុធនុយក្លេអ៊ែរយ៉ាងណាក្ដី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។