ក្រុមហ៊ុនយក្ស Walmart នឹងចូលរួមជាមួយ Microsoft ចរចាទិញយក TikTok នៅអាមេរិក ខណៈនាយកប្រតិបត្តិ TikTok ទើបលាឈប់
ដោយ
ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart Inc បានប្រកាសថា ខ្លួនបាននិងកំពុងចូលរួមជាមួយនឹងក្រុមហ៊ុន Microsoft ដើម្បីចរចាទិញយកកម្មវិធីវីដេអូបណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក។ ការប្រកាសពីផែនការទិញយកTikTok របស់ Walmart នេះ គឺធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីនាយកប្រតិបត្តិករបស់ TikTok បានសម្រេចប្រកាសលាឈប់ ភ្លាមៗក្រោយពីបានកាន់តំណែងត្រឹមតែ៣ខែប៉ុណ្ណោះ។