ក្រុមហ៊ុនអាម៉េរិក WeWork ដាក់ពាក្យការពារការក្ស័យធន ខណៈបំណុលមានដល់ ៥០ពាន់លានដុល្លារ
ដោយ
ក្រុមហ៊ុនផ្ដល់សេវាជួលការិយាល័យធ្វើការរួម ឬហៅថា Co-working Space ដ៏ធំរបស់សហរដ្ឋអាម៉េរិកឈ្មោះ WeWork ដែលធ្លាប់ជាក្រុមហ៊ុនមានតម្លៃដល់ទៅ ៤៧ពាន់លានដុល្លារអាម៉េរិកនោះ បានប្រកាសពីការដាក់ពាក្យការពារការក្ស័យធននៅតុលាការសហព័ន្ធនៅរដ្ឋ ញូជឺស៊ី សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ខណៈដែលក្រុមហ៊ុននេះ បានជួបបញ្ហាអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំងតាំងពីមានកូវីដ-១៩ រាតត្បាតមក និងមិនអាចស្រោចស្រង់ស្ថានការណ៍បានដូចដើមឡើងវិញឡើយ។