គម្រោងផ្លូវក្រវាត់ក្រុងទី៤ បញ្ចប់ការសិក្សាបឋមហើយ តែនៅស្រពេចស្រពិលមិនទាន់ដឹងសាងសង់ពេលណានៅឡើយ
ដោយ
គម្រោងសិក្សាបឋមផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាទៅហើយ ប៉ុន្តែ ក្រសួងសាធារណការនៅមិនទាន់កំណត់ច្បាស់នៅឡើយទេ ថាត្រូវចាប់ផ្ដើមសាងសង់ពីចំណុចណា ទៅដល់ចំណុចណា និងចាប់ផ្ដើមនៅពេលណានៅឡើយទេ ដោយរង់ចាំមើលពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាមុនសិន។ ការបញ្ចប់ការសិក្សាបឋមគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះ គឺធ្វើឡើងនៅគ្រាដែលគម្រោងផ្លូវក្រវាត់ក្រុងទី៣ ត្រៀមនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២២ខាងមុខហើយ។ នេះបើតាម ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អ្នកនាំពាក្យក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស។