#យប្រាក់ចំណេញសុទ្ធ

Articles by Tag យប្រាក់ចំណេញសុទ្ធ

តើកត្តាអ្វីខ្លះធ្វើឲ្យប្រាក់ចំណេញសុទ្ធធនាគារអេស៊ីលីដា ថយចុះជិត២០%នៅត្រីមាសទី១ឆ្នាំនេះ?

ដោយ​ សឿន វណ្ណឌេត
នៅត្រីមាសទី១ ឆ្នាំ២០២២ ធនាគារអេស៊ីលីដា សម្រេចបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ជាមួយការកើនឡើងប្រាក់ចំណូលជិត១២% និងទ្រព្យសកម្មសរុបកើនជិត ៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែបើយើងក្រឡេកទៅមើលប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដាវិញ ឃើញថា នៅត្រីមាសទី១ គឺមានការថយចុះជាង ៧លានដុល្លារអាមេរិក ឬមានអត្រាថយចុះជិត ២០% បើធៀបនឹងប្រាក់ចំណេញកាលពីត្រីមាសទី១ ឆ្នាំ២០២១។