#យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​មៀន

Articles by Tag យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​មៀន

មៀនប៉ៃលិនជាង២ពាន់តោនហើយ ត្រូវបានរាជរដ្ឋាភិបាលប្រមូលទិញផ្ទាល់ពីកសិករ

ដោយ​ ​ ខេមបូណូមីស
គិតចាប់តាំងពីប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករមក មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ចំនួនប្រមាណ ២.២០០តោនហើយ ពីក្រុមកសិករនៅតាមបណ្ដាខេត្តមួយចំនួនជាប់ព្រំដែន ដែលជួបបញ្ហាទីផ្សារ ព្រោះមិនអាចនាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសថៃបាន។ បច្ចុប្បន្នសហគមន៍មៀនប៉ៃលិនក៏បានខិតខំសាងសង់រោងចក្រកែច្នៃមៀនធំមួយផងដែរ នៅពេលដែលបើកដំណើរការ រោងចក្រនេះ វាមានសមត្ថភាពអាចកែច្នៃមៀនបានដល់ប្រមាណ ៥៤០តោនក្នុងមួយថ្ងៃ ដែលវានឹងជំរុញទីផ្សារមៀនប៉ៃលិន បានកាន់តែប្រសើរឡើង។