ថៃប៉ាន់ប្រមាណថាពលរដ្ឋខ្លួនជាង៣២លាននាក់បានទទួលអត្ថប្រយោជន៍ពីយុទ្ធនាការជំរុញសេដ្ឋកិច្ច
ដោយ
រដ្ឋាភិបាលថៃបានប៉ាន់ប្រមាណថា មានពលរដ្ឋរបស់ខ្លួនប្រហែលជាង៣២លាននាក់ហើយនៅទូទាំងប្រទេសបានទទួលអត្ថប្រយោជន៍ពីវិធានការជំរុញសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុថៃ។