លោក ស៊ី ជីនពីង បរិហារចំៗចំពោះយុទ្ធសាស្ត្ររាំងខ្ទប់ ការឡោមព័ទ្ធ និងការគាបសង្កត់របស់អាមេរិក និងព្រមានឱ្យបញ្ឈប់ជាបន្ទាន់
ដោយ
បុរសខ្លាំងរដ្ឋចិនលោក ស៊ី ជីនពីង បាននិយាយដោយឥតលាក់លៀមថា សហរដ្ឋអាមរិកកំពុងដឹកនាំយុទ្ធសាស្ត្រដែលមានលក្ខណៈបិទខ្ទប់ ឡោមព័ទ្ធ និងបង្ខិតបង្ខំលើប្រទេសចិន ដោយលោកបានជំរុញប្រាប់ឱ្យមេដឹកនាំវិស័យឯកជនគ្រាក់ៗ ក្នុងប្រទេសប្រឹងប្រែងបន្ថែមទៀតក្នុងការផលិត និងកែច្នៃ ដើម្បីក្លាយជាក្រុមហ៊ុនដែលអាចរឹងមាំដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងបរទេស។