ការដោះដូរទំនិញរវាងកម្ពុជានិងថៃសម្រេចបានជិត ៤ពាន់លានដុល្លារ ធ្លាក់ចុះ១% នៅឆមាសទី១ ឆ្នាំ២០២១
ដោយ
ស្ថានភាពដោះដូរទំនិញរវាងប្រទេសកម្ពុជា និងថៃហាក់មានសភាពល្អប្រសើរឡើងវិញគួរឲ្យកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយនេះ ជាក់ស្ដែង នៅខែមិថុនាកន្លងទៅកម្ពុជានាំចេញទៅថៃ កើនដល់ទៅជាង៤២% និងនាំចូលពីថៃមកវិញ កើនដល់២៩%។ ប្រការនេះ បានធ្វើឲ្យការនាំចេញនាំចូលរវាងប្រទេសទាំងពីរជារួមនៅ ៦ខែដំបូងឆ្នាំ២០២១ សម្រេចបានជិត៤ពាន់លានដុល្លារ ធ្លាក់ចុះត្រឹមតែ១%ប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។