មានយុវជន យុវនារីជិត៩ពាន់នាក់លើមុខជំនាញ៣៨ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ
ដោយ
គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន១លាន៥សែននាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជន និងយុវនារី ដោយមកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរៀនជិត៩ពាន់នាក់លើមុខជំនាញចំនួន៣៨ នៅក្នុងវិស័យសំខាន់ៗចំនួន១០។ ការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងការងារជឿជាក់ថា យុវជននឹងមានឱកាសទទួលបានការងារ និងចំណូលសមរម្យសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។