យុវជនអាស៊ានបង្ហាញក្ដីបារម្ភអំពីបញ្ហាបរិស្ថាន នៅឯសន្និសីទថ្នាក់តំបន់ រៀបចំដោយ SCG
ដោយ
និស្សិតអាហារូបករណ៍របស់ក្រុមហ៊ុន SCG មកពីប្រទេសអាស៊ានចំនួន ៧ កាលពីពេលថ្មីៗកន្លងទៅនេះ បានចូលរួមនៅក្នុងសន្និសីទស្ដីពីការអភិវឌ្ឍដោយចីរភាព (Sustainable Development Symposium) នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលរៀបចំកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន SCG និងបានចែករំលែកក្ដីកង្វល់របស់ពួកគេ អំពីអនាគតនិងនិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសរបស់ពួកគេ ។