[វីដេអូ] អេស៊ីលីដា រំពឹងបានអ្នកទិញភាគហ៊ុន ជាឯកត្តបុគ្គល ១០០% ខណៈការបោះផ្សាយលក់ភាគហ៊ុនកាន់តែខិតចូលមកដល់
នៅឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា នឹងបើកនូវសករាជថ្មីរបស់ខ្លួនក្នុងវិថីហិរញ្ញវត្ថុនៅកម្ពុជា ហើយក៏ត្រូវបានគេមើលឃើញថា នឹងអាចក្លាយជាធនាគារគំរូមួយផងដែរ ក្នុងការបោះជំហានជើងចូលក្នុងទីផ្សារភាគហ៊ុននៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ ស្របពេលដែល ធនាគារដ៏ធំមួយនេះ នឹងបោះផ្សាយលក់ភាគហ៊ុននោះ ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា ក៏ត្រូវបានរំពឹងដែរថា នឹងហក់កើនឡើងលើស ១០០លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ដែលប្រាប់សារព័ត៌មានខេមបូណូមីសនាពេលថ្មីៗនេះ។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានអះអាងប្រាប់សារព័ត៌មានខេបូណូមីសថា សម្រាប់ឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា រំពឹងប្រាក់ចំណេញនឹងកើនឡើងលើសឆ្នាំ២០១៩ទៅទៀត ដោយយ៉ាងហោចណាស់ក៏មានកំណើន១០%ដែរ ខណៈដែលកាលពីឆ្នាំ២០១៩ប្រាក់ចំណេញរបស់អេស៊ីលី ធ្លាប់បានរំពឹងថានឹងមានប្រមាណ ១០០ លានដុល្លារអាមេរិក។