[VIDEO] ក្រុមហ៊ុនចិនធំមួយ ប្រឈមនឹងបណ្ដឹងតុលាការពាក់ព័ន្ធនឹងកិច្ចសន្យាសាងសង់
ក្រុមហ៊ុន អកស៍ឡី ជេម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនកំពុងបង្គាប់ឱ្យមេធាវី ធ្វើការសិក្សាទិដ្ឋភាពតាមផ្លូវច្បាប់ និងរៀបចំឯកសារក្នុងការទាមទារសំណងការខូចខាតពីក្រុមហ៊ុនអ្នកម៉ៅការសាងសង់ Sino Great Wall International Engineering Co., Ltd សម្រាប់រាល់ការខូចខាតដែលខ្លួនទទួលរង ដោយសារការបំពានកាតព្វកិច្ច និងសកម្មភាពបំពានច្បាប់ជាច្រើនរបស់ក្រុមហ៊ុនអ្នកម៉ៅការមួយសាងសង់មួយនេះ។
បើតាមការអះអាង ពីក្រុមហ៊ុន អកស៍ឡី ជេម បានបញ្ជាក់ថា ការព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុន Sino Great Wall នេះ គឺបន្ទាប់ពីក្រុមហ៊ុន អ្នកម៉ៅការសាងសង់មួយនេះ មិនព្រមចាកចេញពីកម្រោងសាងសង់អគារ The Peak ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ចូលទៅអភិវឌ្ឍបន្ដនោះទេ ខណៈដែលក្រុមហ៊ុន Sino Great Wall នេះ គឺត្រូវបានក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចរំលាយកិច្ចសន្យាសាងសង់ជាមួយ តាំងតែពីខែតុលា ឆ្នាំ២០១៩មកម្ល៉េះ។