កាន់តែស្រួល ! ចូលបុណ្យចូលបច្ច័យដល់វត្តអារាម តាមស្កែន QR Code
បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech សម្រាប់ការផ្ទេរប្រាក់ ធ្វើឲ្យកាន់តែមានភាពងាយស្រួល ។ ឥឡូវនេះ លោកអ្នកអាចចូលបុណ្យ ចូលបច្ច័យទៅវត្តអារាមនានា សម្រាប់បុណ្យភ្ជុំបិណ្ឌ ដោយស្កែន QR Code តាម អេស៊ីលីដាម៉ូបាល បាន ទោះបីមិនបានទៅវត្តដោយផ្ទាល់ក្ដី ។
ការចូលបុណ្យតាម ស្កែន QR Code នេះ ងាយស្រួល និងមិនបាច់ប៉ះពាល់ក្រដាសប្រាក់ ដែលអាចមានហានិភ័យឆ្លងមេរោគផ្សេងៗ ជាពិសេស ក្នុងបរិបទកូវីដ១៩ ដូចសព្វថ្ងៃ ។ ម្យ៉ាងទៀត លោកអ្នកចង់ចូលបុណ្យតិចក្ដី ច្រើនក្ដី ៥ពាន់រៀលក្ដី ១ម៉ឺនរៀលក្ដី ក៏មិនចាំបាច់ពិបាករឿងលុយដុំលុយរាយអ្វីទៀតដែរ ។
ក្រោមគំនិតផ្ដួចផ្ដើមរបស់ធនាគារ អេស៊ីលីដា វត្តអារាមជាង ២០០កន្លែង នៅទូទាំងប្រទេស មានបំពាក់ QR Code សម្រាប់អនុញ្ញាតឲ្យពុទ្ធបរិស័ទអាចចូលបុណ្យទាន តាមការស្កែន QR Code តាម អេស៊ីលីដាម៉ូបាល បាន ។ គំនិតផ្ដួចផ្ដើមចូលបុណ្យ តាម ស្កែន QR Code អេស៊ីលីដាម៉ូបាល នេះ បានទទួលការស្វាគមន៍សំណាក់វត្តអារាម ដោយវានឹងជួយសម្រួលដល់ការធ្វើបុណ្យទាន ។
ទោះជាពុំអាចទៅវត្តបានក្ដី ការចូលបុណ្យដោយស្កែន QR Code តាម អេស៊ីលីដាម៉ូបាល នេះ ជួយលោកអ្នកអាចធ្វើបុណ្យសន្សំកុសល ជាមួយសាច់ញាតិ នៅស្រុកកំណើត ដោយមិនចាំបាច់ទៅជួបជុំគ្នាដោយផ្ទាល់ ។
លោកអ្នកគ្រាន់តែសុំ QR Code ពីវត្តមក រួចហើយអាចចូលបុណ្យតាមសទ្ធា ដោយស្កែន QR Code នៅលើ អេស៊ីលីដាម៉ូបាល ជាការស្រេច ។
ដូច្នេះ មិនថាលោកអ្នកនៅទីណា កន្លែងណាទេ លោកអ្នកអាចធ្វើបុណ្យជាមួយគ្នាបាន តាមរយៈ ស្កែន QR Code វត្ត ក៏បាន ឬ ផ្ទេរប្រាក់ពី អេស៊ីលីដាម៉ូបាល ក៏បាន ៕