ផ្សារទំនើបខ្នាតយក្ស ៣ នឹងប្រកួតប្រជែងគ្នានៅតំបន់ផ្លូវ ៦០ម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ
ផ្សារទំនើបខ្នាតយក្សចំនួន ៣ ដែលកំពុងសាងសង់ នៅតំបន់ផ្លូវ ៦០ម៉ែត្រ ប៉ែកខាងត្បូងរាជធានីភ្នំពេ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ នឹងប្រកួតប្រជែងគ្នាទាក់ទាញអតិថិជនទិញអីវ៉ាន់។ ផ្សារទំនើបទាំងបី វិនិយោគដោយក្រុមហ៊ុនបីផ្សេងៗគ្នា គឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រុមហ៊ុន ជីបម៉ុង គ្រុប និង ផ្សារទំនើបមកពីជប៉ុន AEON។
បន្ទាប់ពីផ្លូវ ៦០ម៉ែត្រ ឬហៅថា មហាវិថីសម្ដេច ហ៊ុន សែន ស្ថិតនៅក្នុងទីក្រុងរណប អ៊ីង ស៊ីធី បានសាងសង់រួចរាល់និងសម្ពោធឲ្យប្រើប្រាស់ មានក្រុមហ៊ុនធំៗជាច្រើនបានបោះទីតាំងការិយាល័យរបស់ខ្លួន ហើយបុរីលំនៅដ្ឋានក៏បានផុសឡើងយ៉ាងគគ្រឹកគគ្រេងផងដែរ នៅតំបន់នេះ។
ជាមួយគ្នានេះដែរ ក៏មានផ្សារទំនើបខ្នាតយក្សចំនួន ៣ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងគម្រោងអចលនទ្រព្យល្បីៗ ដូចជា ប៉េង ហួត គ្រុប, ជីប ម៉ុង គ្រុប និងក្រុមហ៊ុនវិនិយោគបរទេសមកពីប្រទេសជប៉ុន ដែលវិនិយោគសាងសង់ផ្សារ អ៊ីអន កំពុងសាងសង់យ៉ាងមមាញឹក។ គេរំពឹងថា តំបន់ផ្លូវ ៦០ម៉ែត្រ នៅខាងត្បូងរាជធានីភ្នំពេញនេះ នឹងក្លាយជាសមរភូមិប្រកួតប្រជែងគ្នាសម្រាប់ផ្សារទំនើបខ្នាតយក្សទាំងបីនេះ។
សូមអញ្ជើញទស្សនា សេចក្ដីរាយការណ៍វីដេអូ ខាងលើ ដើម្បីជ្រាបព័ត៌មានលម្អិត៕