Advertisement
706 views

ឧកញ៉ា នួន រិទ្ធី៖ សំណង់ព្រោងព្រាត​នៅ​តំបន់​ផ្លូវ ៦០ម៉ែត្រ នឹងធ្វើ​ឲ្យ​ខណ្ឌមានជ័យ​ប្រែប្រួល​មុខមាត់​​ខ្លាំង

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនសេវាអចលនទ្រព្យ KFA មានប្រសាសន៍ថា កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវធំទូលាយ ខ្វាត់ខ្វែង តភ្ជាប់ទៅគ្រប់ផ្លូវជាតិសំខាន់ៗ បានធ្វើឲ្យខណ្ឌមានជ័យ ពោល តំបន់សងខាង​មហាវិថី សម្ដេចតេជោ ហ៊ុន សែន ដែលស្ថិត​ក្នុងគម្រោង​​ទីក្រុង​រណប អ៊ីង ស៊ីធី ដែលគេហៅជាធម្មតាថា តំបន់ផ្លូវ ៦០ម៉ែត្រ ក្លាយជាតារាកំពុងរះ សម្រាប់ការវិនិយោគសាងសង់តំបន់ពាណិជ្ជកម្ម បុរីលំនៅដ្ឋាន ខុនដូ ផ្សារទំនើប ជាដើម។

លោកឧកញ៉ា នួន រិទ្ធី មានប្រសាសន៍ថា «ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើន មាន ចិន សិង្ហបុរី មិនតិចជាង ៤ក្រុមហ៊ុនទេ ដែលកំពុងអភិវឌ្ឍគម្រោងខុនដូ និងលំនៅដ្ឋាន នៅតំបន់ផ្លូវ ៦០ម៉ែត្រ។ ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍លើតំបន់នេះខ្លាំង គឺ ក្រុមហ៊ុន ប៉េង ហួត ដែលជាក្រុមហ៊ុនក្នុងស្រុកលេចធ្លោជាងគេខាងគម្រោងសង់លំនៅដ្ឋានបែបបុរីលំដាប់អន្តរជាតិ ក៏កំពុងសម្រុកពង្រីកគម្រោងសាងសង់លំនៅដ្ឋានរបស់ខ្លួន នៅផ្លូវ ៦០ម៉ែត្រនេះដែរ»។

លោកឧកញ៉ា បន្ថែមថា ផ្សារទំនើប អ៊ីអន ដ៏ជោគជ័យរបស់ជប៉ុន ដែលប្រកាសបើកសាខាទីបី នៅតំបន់ផ្លូវ ៦០ម៉ែត្រ ក្នុងទីក្រុងរណប ING City (អ៊ីង ស៊ីធី) នេះ រួមទាំងសាលាអន្តរជាតិដ៏ធំបំផុត ដែលមានវត្តមាននៅទីនោះស្រាប់ ក៏ជាកត្តាស្រូបទាញការវិនិយោគទៅកាន់តំបន់នេះដែរ។

សូម​ទស្សនា​ របាយការណ៍​វីដេអូ ខាងលើ!!! 


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

19125 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង...

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

6274 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា...

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

3537 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នា...

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

3512 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បាន...

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

2757 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន...

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

2739 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្...