569 views

[VIDEO] បន្ទាប់ពី​សួនសត្វ សាហ្វារី ឧកញ៉ា លី យ៉ុងផាត់ នឹង​បើក​សួន​ទឹក​ដ៏​ធំ​បំផុត​មួយទៀត ចុង​ឆ្នាំនេះ!

បើមិនមានអ្វី ប្រែប្រួលទេ សួនទឹកកម្សាន្ដដ៏ធំជាងគេបង្អស់នៅអាស៊ាន ឈ្មោះហ្គាឌិន ស៊ីធី វ៉តធើផាក ដែលមានតម្លៃវិនិយោគចុះបញ្ជីប្រមាណ ៥៥ លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុន LYP Group របស់ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់នោះ នឹងបើកដំណើរការជាធារណៈនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩នេះហើយ ខណៈដែលនៅខែសីហា ឆ្នាំនេះ សួនទឹកនេះ ក៏នឹងបើកដំណើរការសាកល្បង សម្រាប់ភ្ញៀវចូលលេងកម្សាន្ដផងដែរ។ នេះបើតាម ការបញ្ជាក់ពីអគ្គនាយកក្រុមហ៊ុន LYP Group។

សួនទឹក​ដ៏ធំ ហ្គាឌិន ស៊ីធី វ៉តធើផាក​នេះ ត្រូវបាន​គេមើលឃើញថា ជាផលិតផល​ទេសចរណ៍​សំខាន់​មួយ សម្រាប់​ជំរុញ​កំណើន​ទេសចរណ៍​របស់កម្ពុជា ដែលបច្ចុប្បន្ន​រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យនេះ​ជា «មាសបៃតង» របស់កម្ពុជា។

សួនទឹកកម្សាន្ត  ហ្គាដិនស៊ីធី វ៉តធើផាក នេះ បាននិងកំពុង​អភិវឌ្ឍ​សាងសង់​នៅលើផ្ទៃដី ជិត ៧ហិកតា ដែលស្ថិត​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយ​ចង្វារ​ប្រមាណជាង ១៥ គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ៕


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

14708 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង...

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

3648 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា...

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

2842 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នា...

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

2829 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បាន...

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

2250 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្...

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

2059 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន...