Advertisement
399 views

វិនិយោគិន​ហុងកុង​រូប​នេះ​មាន​មហិច្ឆតា​​កសាង​​ខុនដូ​ប្រណីត​និងតម្លៃ​សមរម្យ​បំផុត សម្រាប់​ប្រជាជន​​កម្ពុជា

លោក Ben Li (បិន លី) អាយុ ៣៧ឆ្នាំ កើតនៅទីក្រុងហុងកុង ក្នុងគ្រួសារសហគ្រិនមួយ ដែលមានទំនាក់ទំនងរយៈពេលជិត ៣ទសវត្សរ៍ជាមួយប្រទេសកម្ពុជា ។ តាមពិតទៅ គ្រួសាររបស់លោកបានមកវិនិយោគនិងរកស៊ីនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ គឺជិត ៣០ឆ្នាំហើយ។

លោក លី រៀននៅសាកលវិទ្យាល័យច្បាប់នៅចក្រភពអង់គ្លេស ហើយបន្ទាប់ពីបញ្ចប់ការសិក្សា លោកបានធ្វើការរយៈពេល ៥ឆ្នាំ នៅក្នុងក្រុមហ៊ុនគណនេយ្យនិងសវនកម្មដ៏ធំលំដាប់ពិភពលោកមួយ ឈ្មោះថា PricewaterhouseCoopers(PwC) ។ 

បន្ទាប់ពីធ្វើការ៥ឆ្នាំឲ្យក្រុមហ៊ុនលំដាប់ពិភពលោកនេះ នៅទីបំផុត រូបលោកក៏បានសម្រេចចិត្តធ្វើការឲ្យក្រុមហ៊ុនគ្រួសាររបស់លោក នៅប្រទេសកម្ពុជា វិញ ដែលវិនិយោគទៅលើរោងចក្រផលិតសម្លៀកបំពាក់ម៉ាកល្បីៗ ដូចជា Zara, Superdry, C&A, Marks & Spencer និង Uniqlo សម្រាប់ការនាំចេញ ។ 

បច្ចុប្បន្ន វិនិយោគិន​ហុងកុង​វ័យក្មេង​នេះ បាន​ងាកមក​ផ្ដោត​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ពោលគឺ វិស័យ​ខុនដូ នៅ​កម្ពុជា ។ 

លោក លី អះអាងថា លោកមានមហិច្ឆតាអភិវឌ្ឍគម្រោងខុនដូ ដែលផ្ដល់នូវលំនៅដ្ឋានបែបប្រណីត ប៉ុន្តែ ក្នុងតម្លៃមួយធូរថ្លៃបំផុត ដើម្បីផ្ដល់លទ្ធភាពឲ្យយុវជនកម្ពុជា ជំនាន់ទីពីរ ជំនាន់ទីបី អាចមានផ្ទះផ្ទាល់ខ្លួន ខណៈដែលគេចេញពីសាលា និងចាប់ផ្ដើមការងារអាជីពដំបូងៗរបស់ខ្លួន។

លោក បិន លី និយាយទាំងញញឹម ថា «គឺកម្ពុជានេះហើយ ដែលបានធ្វើឲ្យសុបិនយើងក្លាយជាការពិត ។ ដូច្នេះហើយ ទើបយើងត្រូវចូលរួមចំណែកក្នុងការកសាងកម្ពុជា» ៕


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

19437 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង...

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

6521 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា...

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

3788 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នា...

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

3733 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បាន...

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3007 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន...

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

2935 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្...