ចំណាយពេលបីនាទីមើលពីរបៀបគាបត្នោតយកទឹក !
ដឹងថាគេគាបត្នោតយកទឹកយ៉ាងដូចម្ដេច ឬអត់? នៅក្នុងវីដេអូខ្លីនេះ លោកអ្នកនឹងបានទស្សនាពីរបៀបដែលកសិករគាបផ្កាត្នោតដើម្បីត្រងយកទឹក ដែលគេយកទៅពិសា ឬរម្ងាស់ធ្វើស្ករ។
ថ្មីៗ យើងបានចុះទៅដល់ភូមិមួយ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលនៅទីនោះមានប្រជាពលរដ្ឋមួយចំនួនតូចប្រកបរបរឡើងត្នោតយកទឹកត្នោតរម្ងាស់ធ្វើស្ករ។ យើងបានឆ្លៀតឱកាសសាកសួរអ្នកភូមិឲ្យបង្ហាញអំពីរបៀបដែលគាត់គាបផ្កាត្នោតយកទឹក នៅលើដើម។
ត្នោតជារុក្ខជាតិដែលផ្ដល់ផលប្រយោជន៍ជាច្រើនមុខ ដូចជា ស្លឹកអាចយកធ្វើជាដំបូលផ្ទះ ធ្វើស្មុគ កន្ទេល សម្បកវេចនំ។ ដើមធ្វើទូក សសរ គ្រឿងសង់ផ្ទះ ផ្លែខ្ចីធ្វើបន្លែស្ល ទុំធ្វើនំ ។ល។ និង។ល។
ស្ករត្នោត ក៏ជាគ្រឿងផ្សំសម្រាប់ប្រើប្រាស់នៅផ្ទះបាយសម្រាប់ប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទផង និងខ្លះ ត្រូវបាននាំចេញទៅក្រៅប្រទេសក៏មាន៕