969 views

[VIDEO] គម្រោង​ផ្សារ​ទំនើប Parkson ប្ដូរ​ឈ្មោះ​ជា​ផ្សារ Phnom Penh Mega Mall, គ្រោង​បើក​ឆ្នាំ​២០២០

អគារដែលមានរចនាបថមើលទៅស្រដៀងនឹងសម្បុកឃ្មុំដែលស្ថិតនៅខាងកើតគល់ស្ពានអាកាសតិចណូ ដែលមហាជនស្គាល់ថា ជាអគារផ្សារទំនើប Parkson Mall នោះ នឹងត្រូវបើកដំណើរការនៅត្រីមាសទី ៣ ឆ្នាំ២០២០ខាងមុខនេះហើយ ប៉ុន្ដែនឹង​ប្ដូរ​​ឈ្មោះទៅជា Phnom Penh Mega Mall ជំនួសវិញ។

នេះបើតាមការបញ្ជាក់អះអាង ពីអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនអភិវឌ្ឍន៍អគារផ្សារទំនើបនេះ។

លោក Olvy Othsman នាយកគ្រប់គ្រង​​ផ្សារទំនើប​ Phnom Penh Mega Mall បានអះអាង គម្រោងនេះ ប្ដូរតែឈ្មោះប៉ុណ្ណោះ មិនមានការប្ដូរម្ចាស់​​នោះទេ។

លោក Olvy Othsman បាននិយាយ​តាមទូរស័ព្ទ​យ៉ាងដូច្នេះថា «គម្រោងនេះ ប្តូរតែឈ្មោះទេ មិនបាន​ប្ដូរម្ចាស់អីទាំងអស់។ ពីមុនគេស្គាល់ថា ឈ្មោះគម្រោងយើង ចុះបញ្ជី​នៅ CDC គឺ Phnom Penh City Center តែក្រោយមក​យើងក៏ដូរមកជា Phnom Penh Mega Mall វិញ ហើយយើងក៏​បានស្នើ​ដូរឈ្មោះ​ចុះបញ្ចីអីហ្នឹងរួចរាល់អស់ហើយ! អត់មាន Parkson ទេ! រឿងជាមួយ Parkson យើងចប់​យូរហើយ»៕


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

21006 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុ…

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

8077 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

5299 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នាក់…

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

4680 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បានងា…

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

4241 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3893 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន ន…