[Video] ឧកញ៉ា សៀ ឫទ្ធី៖ យើងនឹងនាំ SMEs ខិតកាន់តែជិតទៅរកវត្ថុធាតុដើមនៅកម្ពុជា
គម្រោងបណ្ដុំសហគ្រាសធុនតូចនិងមធ្យម (SME Cluster) របស់ឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងដាក់ឲ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខនេះហើយ ។ គម្រោង SME Cluster ដំបូងគេនេះ អភិវឌ្ឍដោយក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group របស់លោកឧកញ៉ា សៀ ឫទ្ធី ។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវើលដ៏ប្រ៊ីដ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងយក SME Cluster ទៅឲ្យកៀកបំផុត នៅកន្លែងដែលមានវត្ថុធាតុដើម ៖ «នៅទីនេះ គឺគ្រាន់តែជាគំរូម៉ូដែលមួយទេ ប៉ុន្តែអ្វីដែលយើងចង់ធ្វើនោះ គឺយើងនឹងយក SME Cluster នេះ ទៅឲ្យកៀកបំផុត នៅកន្លែងដែលមានវត្ថុធាតុដើម នៅកន្លែងដែលគាត់មានវត្ថុធាតុដើម គឺអ្វីដែលយើងចង់ធ្វើគឺ ទៅកៀកកន្លែងដែលគាត់ផលិត បានន័យថា វត្ថុធាតុដើម ដើម្បីយកវាមកផលិត វាអស់ដើមទុនតិច»។
លោកឧកញ៉ា បានបន្ថែមថា សម្រាប់សហគ្រិនដែលមានបំណងរៀបចំចង្វាក់ផលិតកម្មខ្លួន ចូលមកក្នុងSME Cluster នេះ គឺមិនមានលក្ខខណ្ឌតម្រូវ ស្មុគស្មាញនោះទេ មានតែខាងក្រុមហ៊ុនរបស់លោកជួយបន្ថែមទៀត ដូចជា ជួយដល់ការរកធនធាន រួមមានធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីបង្កើនចង្វាក់ផលិតកម្មដល់សហគ្រាសទាំងនោះ។ >> សូមទស្សនាវីដេអូខាងលើ !!