860 views

ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ដ៏​មាន​សក្តានុពល គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ពិត​ជា​សក្តិសម​ជាលំនៅដ្ឋាន​ក្នុង​ក្តី​ស្រមៃ​របស់អ្នក

ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺជាតំបន់អភិវឌ្ឍន៍ដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដែលបានមកការរួមបញ្ចូលគ្នានៃលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ កន្លែងធ្វើលំហាត់ប្រាណធំទូលាយ ជាមួយនឹងបរិយាកាសស្រស់ស្រាយប្រកបដោយផាសុកភាព និងសុខុមាលភាពខ្ពស់។

គម្រោងនេះសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ ដែលមានផ្ទៃដីសរុបចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ ។

ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ មានចំងាយត្រឹមតែ ១៥-២០នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និង ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត ដែលក្នុងនោះ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ សួនទឹកហ្គាឌិនស៊ីធី កន្លែងវាយកូនហ្គោល លំដាប់ផ្កាយ៥ សួនសត្វសាហ្វារី វិមានឈ្នះៗ និង តំបន់កំសាន្តជាច្រើន មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង។ 

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ត្រូវបានសិក្សា និងសាងសង់យ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើប មានខុនដូ១២អគារ ដែលមានទីកន្លែងជាច្រើនគាំទ្រដល់វិស័យកីឡានៅលើដំបូលអគារនីមួយៗ ប្លែកពីសំណង់អគារខុនដូអគារផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។ មិនតែប៉ុណ្ណោះ គម្រោង ក៏មាននូវអគារស្ទូឌីយ៉ូ ១អគារដែលផ្តល់លក្ខខណ្ឌពិសេសសម្រាប់អ្នកវិនិយោគដែលអាចនឹងទទួលបានអត្រាការប្រាក់រហូតដល់១០% ពីការធានាជួលត្រឡប់រយៈពេល២ឆ្នាំផងដែរ។ បន្ថែមពីនេះយើងក៏មាននូវ ផ្ទះអាជីវកម្ម វីឡាភ្លោះ ថោនហោស៍ រ៉ូហោស៍ ផ្សារទំនើប សារមន្ទីរកីឡា សួនកំសាន្ត មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគតដែលមានតម្លៃសមរម្យ។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នាពេលថ្មីៗនេះគម្រោងផ្ទាល់មានការបញ្ចុះតម្លៃពិសេសសម្រាប់លំនៅដ្ឋានរហូតដល់ ៦% ចំណែកឯខុនដូវិញមានការបញ្ចុះតម្លៃរហូតដល់ ៨% ឯណោះ។ លើសពីនេះទៅទៀតក្រុមហ៊ុននៅតែបន្តពន្លឿនការសាងសង់ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងផ្តល់លក្ខខណ្ឌបង់ប្រាក់ច្រើនជម្រើស កាន់តែងាយស្រួលសម្រាប់អតិថិជន។ 

ទំនាក់ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កក់ឥលូវនេះដើម្បីទទួលបានតំលៃពិសេស ៖ 085 611 147 / 087 611 147 


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

21006 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុ…

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

8077 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

5299 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នាក់…

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

4680 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បានងា…

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

4241 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3893 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន ន…