Advertisement
គួរ​អាន !

តើ​លោក​អ្នក​បាន​ធ្វើ​អ្វី​ខ្លះដើម្បី​ជួយ​ដល់​ការ​សិក្សា​របស់​កូន?


វិស័យ​អប់រំ​របស់​កម្ពុជា​បាន​និង​កំពុង​តែ​ស្ថិត​នៅ​លើ​វិថី​ដ៏​វែង​ឆ្ងាយ​នៃ​កំណែ​ទម្រង់។ ច្រើន​ឆ្នាំ​កន្លង មុន​នឹង​ចូល​ដល់​ដំណាក់កាល​កំណែ​ទម្រង់​ វិស័យ​ដ៏​សំខាន់​​សម្រាប់​​ជាតិ​​មួយ​នេះ​ហាក់​មិន​សូវ​បាន​ធ្វើ​សកម្មភាព​ឬ​ក៏​គិតគូរ​ទៅ​លើ​គុណភាព​នោះ​ឡើយ ក្រៅ​តែ​ពី​គិត​ទៅ​លើ​ការ​ពង្រីក​បរិមាណ ដូចជា​ករណី​តួលេខ​ថ្នាក់​ឧត្តមសិក្សា ចំនួន​សាលារៀន រួមទាំង​បរិមាណ​នៃ​សិស្សានុសិស្សដែល​ប្រឡង​ជាប់ ជាដើម។
អាណាព្យាបាល​ដើរតួនាទីសំខាន់​ក្នុង​ការ​អប់រំ​កូន​ក្រៅ​ពី​នៅ​សាលា
ដោយ
អំពី អប់រំ 566
Advertisement

ទម្លាប់​ដ៏​អវិជ្ជមាន​មួយ​នេះ បាន​ដក់​ជាប់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់​គំនិត​របស់​សិស្សានុសិស្ស ក៏​ដូចជា​អ្នក​ផ្តល់​សេវា​អប់រំ ជាពិសេស គ្រូ​បង្រៀន រួមទាំង​គ្រឹះស្ថាន​សិក្សា។ រហូត​ដល់​មាន​សិស្សានុសិស្ស​ខ្លះ​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​កំណែ​ទម្រង់​របស់​រដ្ឋមន្ត្រី​អប់រំ ដែល​រឹត​បន្តឹង​ពេល​ប្រឡង​បញ្ចប់​បាក់​ឌុប​នៅ​ឆ្នាំ​ដំបូង​ថែម​ទៀត។

គេ​កត់​សំគាល់​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ បរិយាកាស​នៃ​ការ​រៀន​និង​ការ​បង្រៀន​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ជាពិសេស​នៅ​តាម​ទីក្រុង​និង​ទីប្រជុំជន​ដោយ​នៅ​តាម​សាលារៀន ភាគ​ច្រើន​មាន​ថ្នាក់​រៀន បរិក្ខារ​និង​គ្រូ​បង្រៀន​គ្រប់​គ្រាន់។

បើ​ទោះ​ជា​បែប​នេះ​ក្តី ក៏​នៅ​តែ​មាន​ការ​ខ្វះខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ បរិក្ខារ​រួម​ទាំង​គ្រូ​បង្រៀន​នៅ​តាម​បណ្តា​សាលារៀន​ដែល​នៅ​តាម​ជនបទ​នៅ​ឡើយ។ ចំណុច​នេះ​ទាមទារ​ឲ្យ​ក្រសួង​អប់រំ មាន​វិធានការ​បន្ទាន់​ដើម្បី​បង្រួម​គម្លាត​រវាង​សាលារៀន​នៅ​តាម​ទីប្រជុំជន​និង​ជនបទ​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។

ចំណុច​ខ្វះខាត​នៅ​ក្នុង​វិស័យ​អប់រំ​នៅ​មាន​ច្រើន​ទៀត ប៉ុន្តែ​យើង​សូម​មិន​លើក​យក​មក​រៀប​រាប់​លម្អិត​នៅ​ក្នុង​ទំព័រ​នេះ​ទេ ដោយសារ​ថា​វា​ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​អប់រំ យុវជន​និង​កីឡា។

ការ​អប់រំ​ដ៏​ល្អ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួម​របស់​ឪពុក​ម្តាយ​បាន​ឡើយ!
— ទស្សនៈ​អ្នក​និពន្ធ​
បរិយាកាស​ក្នុង​គ្រួសារ​ជះឥទ្ធិពល​ដល់​ការ​សិក្សា​របស់​កូន។

ការអប់រំនៅផ្ទះដែលអាណាព្យាបាលតែងមើលរំលង

ផ្នត់​គំនិត​ដែល​តែងតែ​ដាក់​បន្ទុក​ផ្នែក​អប់រំ​កូន​ចៅ​ទៅ​លើ​សាលា​និង​គ្រូ​បង្រៀន​បាន​ស្ថិត​នៅ​ជាប់​នឹង​ខ្លួន​របស់​ណាព្យាបាល​ជា​ជនជាតិ​ខ្មែរ​យើង​ជា​យូរ​មក​ហើយ។ ជាក់ស្តែង​នៅ​ពេល​កូន​របស់​ខ្លួន​មាន​ចរិត​អវិជ្ជមាន ស្តី​មិន​ស្តាប់ ឬក៏​ប្រឡង​មិន​ជាប់ អាណាព្យាបាល​ភាគ​ច្រើន​តែង​តែ​បន្ទោស​គ្រូ​ថា បង្រៀន​មិន​បាន​ល្អ រហូត​ដល់​អ្នក​ខ្លះ​ដៀល​ដល់​គ្រូ​បង្រៀន​ក៏​មាន។ ប៉ុន្តែ នៅ​ពេល​ដែល​កូន​រៀន​ពូកែ​បែរ​ជា​គិត​ថា​ដោយសារ​តែ​ពូជ​ពង្ស​របស់​ខ្លួន​ជា​អ្នក​មាន​ឈាម​ជ័រ​រៀន​ពូកែ​ទៅ​វិញ។

យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​បន្ទុក​ទៅ​លើ​តែ​សាលា​និង​គ្រូ​បង្រៀន​ក្នុង​ការ​អប់រំ​ក្មេងៗ​គឺ​មិន​មែន​ជារឿង​ដែល​ត្រឹមត្រូវ​ទាំង​ស្រុង​នោះ​ទេ។ កូន​ចំណាយ​ពេល​នៅ​សាលារៀន​តិច​ជាង​នៅ​ផ្ទះ និង​នៅ​ក្នុង​សហគមន៍។ យើង​បាន​ដឹង​គ្រប់​គ្នា​ថា ក្មេងៗ​ប្រៀប​ដូច​ជា​ក្រដាស​ស​មួយ​សន្លឹក បើ​យើង​ចង់​ឲ្យ​គេ​មាន​ពណ៌​យ៉ាង​ណា​នោះ​ គេ​នឹង​អាច​ទៅ​ជា​បែប​នោះ​នៅ​ពេល​អនាគត។

Advertisement

ចង់​ឲ្យ​កូន​រៀន​ពូកែ ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា ប៉ុន្តែ​មាន​ឪពុក​ម្តាយ​ភាគ​ច្រើន​មិន​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ធ្វើ​សកម្មភាព​ជា​គំរូ​ដល់​កូនៗ​របស់​ខ្លួន​ពេល​នៅ​ផ្ទះ​ជាមួយ​ខ្លួន​នោះ​ឡើយ។ អាណាព្យាបាល​ខ្លះ​ក្នុង​ផ្ទះ​មាន​បំពាក់​ទៅ​ដោយ​បរិក្ខារ​ទាន់​សម័យ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ រក​សៀវភៅ​មួយ​ក្បាល​គ្មាន។ នៅ​ចំពោះ​មុខ​កូន​មិន​ដែល​អាន​សៀវភៅ គិតតែ​លេង​ហ្វេសប៊ុក លេង​ហ្គេម មើល​ទូរទស្សន៍​ត​រឿង​ភាគ ។ល។ និង។ល។ បើ​ទង្វើ​របស់​ឪពុក​ម្តាយ​នៅ​ចំពោះ​មុខ​កូន​យ៉ាង​ដូច្នេះ តើ​ពួក​គេ​នឹង​អាច​ទទួល​បាន​ភាព​ជា​គំរូ​ក្នុង​ការ​សិក្សា​រៀន​សូត្រ ដោយ​របៀប​ណា​ក្រៅ​ពី​ស្លុង​អារម្មណ៍​ទៅ​លើ​ហ្គេម កម្មវិធី​ទូរទស្សន៍ ក៏​ដូចជា​ហ្វេសប៊ុក​នោះ?

តើ​សព្វថ្ងៃ​នេះ​មាន​ឪពុក​ម្តាយ​ប៉ុន្មាន​នាក់​ដែល​គិត​ថា បិទ​ទូរទស្សន៍ ទូរស័ព្ទ​ដៃ​និង​នាំកូនៗ​អាន​សៀវភៅ ឬ​ធ្វើ​លំហាត់​មុន​នឹង​ពួក​គេ​ចូល​គេង?

សូម​អាណាព្យាបាល​គ្រប់​រូប​ចាប់​ផ្តើម​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូនៗ​របស់​ខ្លួន​នៅ​ផ្ទះ​ចាប់​ពី​ពេល​នេះ។ ការ​អប់រំ​ដ៏​ល្អ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួម​របស់​ឪពុក​ម្តាយ​បាន​នោះ​ឡើយ!!!  




អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី ប្រាប់​ពី​គន្លឹះ​៣​យ៉ាង​​ដើម្បី​ជោគជ័យ​ក្នុង​មុខ​ជំនួញ

ចំណេះដឹង
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា...

មហាសេដ្ឋី​ចិន ជែក ម៉ា៖ ៣០​ឆ្នាំ​ខាងមុខ​ជា​យុគសម័យ​មនុស្ស​វ័យ​៣០ឆ្នាំ និង​សហគ្រិន​តូច​និងមធ្យម

ចំណេះដឹង
មហា​សេដ្ឋី​ចិន​ដ៏​ល្បី​ល្បាញ​នៅ​លើ​ពិភព​លោក បាន​ក្រើន​រំឭក​ដល់​ពិភព​លោក ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​និន្នាការ ៣​ចំណុច ទៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ