Advertisement
ការសិក្សា​និង​ការងារ

តើ​ការរៀន​ផង ធ្វើការផង ផ្ដល់​ប្រយោជន៍​អ្វីខ្លះ?


សម័យ​បច្ចុប្បន្ន នៅ​ក្នុង​ទីផ្សារ​ការងារ​ មាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើងៗ។ និស្សិត​បញ្ចប់​ការសិក្សា​ក្នុង​មួយ​ឆ្នាំៗ មាន​ចំនួន​ច្រើន​ជាង​ការងារ​ដែល​មាន​នៅ​ក្នុង​ទីផ្សារ។ និស្សិត​ខ្លះ ឆ្លៀត​រៀន​ផង ធ្វើ​ការស្ម័គ្រ​ចិត្ត ឬ​ក្រៅ​ម៉ោង​ផង ដើម្បី​បាន​បទ​ពិសោធន៍​ត្រៀម​ខ្លួន​ក្លាយ​ជា​បុគ្គលិក​អាជីព​ក្រោយ​បញ្ចប់​ការសិក្សា។ ប៉ុន្តែ និស្សិត​ខ្លះ​សល់​ពេល​ពី​ការសិក្សា សុខ​ចិត្ត​ទំនេរ​ដើរ​លេង។ តើ​រៀន​ផង ធ្វើការ​ផង ចំណេញ​អ្វីខ្លះ?
កញ្ញា ញឹក ស្រីល័ក្ខ អាយុ​១៩ឆ្នាំ រៀន​នៅ​សាកល​វិទ្យាល័យផង និង​ធ្វើការ​ក្រៅ​ម៉ោង​ផង។
ដោយ
អំពី យុវជន 558
Advertisement

ខាង​ក្រោម​នេះ ជា​កិច្ច​សន្ទនា​ខ្លី រវាង​ ខេមបូណូមីស និង​កញ្ញា ញឹក ស្រីល័ក្ខ អាយុ ១៩ឆ្នាំ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ផង និង​ជា​អ្នក​យក​ព័ត៌មាន​ក្រៅ​ម៉ោង ធ្វើ​ការ​ឲ្យ​គេហ​ទំព័រ​ព័ត៌មាន​​ល្បី​មួយ ឈ្មោះថា ThmeyThmey.com ផង​ដែរ។

ខេមបូណូមីស៖ តើ​រៀន​ផង ធ្វើការ​ផង ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ ដល់​កញ្ញា ? 

ញឹក ស្រីល័ក្ខ៖ ធ្វើការផង រៀនផង មាន​អត្ថប្រយោជន៍​សម្រាប់​ខ្ញុំ ព្រោះ​វា​ជា​ការងារ​ដែល​ត្រូវ​នឹង​ការ​សិក្សា​របស់​ខ្ញុំ នៅ​សាកល​វិទ្យាល័យ។ ជាពិសេស ខ្ញុំ​បាន​អនុវត្ត​ផ្ទាល់​ជាមួយ​ការងារ តាមរយៈ​ការ​សរសេរ​ព័ត៌មាន និង​ការ​សម្ភាស​ប្រភព​ផ្សេងៗ​ជាដើម។ 

ការ​ធ្វើការ​ផង រៀនផង បាន​ផ្ដល់​នូវ​មេរៀន​ថ្មី​សម្រាប់​ខ្ញុំ ខ្ញុំ​អាច​ដឹង​ឮ​នូវ​រឿង​ថ្មីៗ​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ជា​ជាង​ការ​រៀន​ទ្រឹស្ដី​តែ​នៅ​ក្នុង​សាលា។ ម៉្យាង​វិញ​ទៀត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ពី​បរិយាកាស​ការងារ ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។ ទន្ទឹម​នឹង​នោះ ក៏​បាន​ផ្ដល់​ឱកាស​សម្រាប់​ខ្ញុំ ក្នុង​ការ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្ថាប័ន​ផ្សេងៗ​ផង​ដែរ។ 

ខេមបូណូមីស៖ តើ​រៀន​ផង ធ្វើការ​ផង​អ៊ីចឹង កញ្ញា​ជួបការលំបាក​អ្វី​ខ្លះ​ទេ ?

ញឹក ស្រីល័ក្ខ៖ ទោះ​បី​ការ​ធ្វើការ​ផង​និង​រៀន​ផង បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ខ្ញុំ​ជា​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ ខ្ញុំ​ក៏​មាន​ការ​លំបាក​ផង​ដែរ។ ការ​លំបាក​ដោយសារ​តែ​ធ្វើការ​នៅ​ពេល​ព្រឹក និង​រៀន​នៅ​ពេល​រសៀល ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​ពេល​ខ្លី​ក្នុង​ការ​ផលិត​ព័ត៌មាន។ 

ម៉្យាង​ទៀត ទាក់ទង​នឹង​ការ​ប្រមូល​ព័ត៌មាន​បាន​គ្រប់​ជ្រុង​ជ្រោយ​ផង​ដែរ។ ជាពិសេស ការ​លំបាក​ក្នុង​ការ​ទាក់ទង​ប្រភព ដើម្បី​បកស្រាយ​ពី​បញ្ហា​ផ្សេងៗ​ជាដើម។ ប៉ុន្តែ​ទាំង​នេះ មិន​មែន​ជា​បញ្ហា​សម្រាប់​ខ្ញុំ​ទេ ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​សម្រេច​និង​ធ្វើ​កិច្ច​ការងារ​របស់​ខ្ញុំ។ 

ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទូទៅ​គួរ​តែ​រៀន​ផង ធ្វើការ​ផង ដើម្បី​ឲ្យ​យើង​ទទួល​បាន​ចំណេះដឹង​ពី​ការងារ និង​ស្គាល់​រស​ជាតិ​ពី​ការ​ធ្វើការ​ជាដើម។ ការងារ​ណា​ក៏​លំបាក​ដែរ តែ​សំខាន់​លើ​ខ្លួន​ឯង ត្រូវ​ឲ្យ​តម្លៃ​លើ​ការងារ​នោះ៕

កញ្ញា ញឹក ស្រីល័ក្ខ អាយុ ១៩ឆ្នាំ ស្រុក​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ។ សព្វថ្ងៃ កញ្ញា​ជា​និស្សិត​ឆ្នាំ​ទី២ នៃ​សាកល​វិទ្យាល័យ កម្ពុជា សិក្សា​មុខ​វិជ្ជា សិល្បៈ​ការ​សិក្សា​ពី​ព័ត៌មាន។ ក្រៅ​ពីរៀន​នៅ​សាកលវិទ្យាល័យ កញ្ញា ស្រីល័ក្ខ ក៏​​ជា​អ្នក​សារព័ត៌មាន ផ្នែក​បទ​យកការណ៍ នៅ​គេហ​ទំព័រ​​ព័ត៌មាន ThmeyThmey ផង​ដែរ៕




អត្ថបទបន្ទាប់


ការ​បំពុល​បរិស្ថាន​សម្លាប់​កុមារ ១,៧លាន​​នាក់​ក្នុង​មួយឆ្នាំៗនៅ​ទូទាំង​ពិភព​លោក

ព័ត៌មាន
ការ​បំពុល​បរិស្ថាន គឺ​ជា​​ឃាតក​ដ៏​គួរ​ឲ្យ​ខ្លាច​ញញើត​​មួយ នៅ​ពិភព​លោក។ របាយការណ៍​ ០២ ដែល​ចេញ​ដោយ​អង្គការ សុខភាពពិភពលោក (WHO) ប...

កម្ពុជានឹង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ​នេះ?

ព័ត៌មាន
កម្ពុជា​បាន​ត្រៀម​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧ ខាង​មុខ​នេះហើយ ដើម្បី​បង្ហាញ​ពី​ឱកាស​ ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ