Advertisement
អនាគត​ពិភព​លោក

មហាសេដ្ឋី​ចិន ជែក ម៉ា៖ ៣០​ឆ្នាំ​ខាងមុខ​ជា​យុគសម័យ​មនុស្ស​វ័យ​៣០ឆ្នាំ និង​សហគ្រិន​តូច​និងមធ្យម


មហា​សេដ្ឋី​ចិន​ដ៏​ល្បី​ល្បាញ​នៅ​លើ​ពិភព​លោក បាន​ក្រើន​រំឭក​ដល់​ពិភព​លោក ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​និន្នាការ ៣​ចំណុច ទៅ​ថ្ងៃ​អនាគត ដែល​ទាក់ទង​នឹង​លេខ ៣០។ នេះ​បើ​យោង​តាម​កិច្ច​សម្ភាសន៍​មួយ​របស់​លោក ជែក ម៉ា ប្រធាន​ក្រុមហ៊ុន Alibaba Group ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ វេទិកាសេដ្ឋកិច្ចពិភព​លោក។
មហាសេដ្ឋីចិន ជែក ម៉ា ប្រធាន​ក្រុមហ៊ុន Alibaba Group
ដោយ

ខាង​ក្រោម​នេះ គឺ​ជា​អាទិភាព​ដែល​មហាសេដ្ឋី​ចិន​យល់​ឃើញ​ថា ពិភព​លោក​គួរ​តែ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ក្នុង​រយៈពេល ៣​ទសវត្សរ៍​ទៅ​មុខ៖

១) លោក ជែក ម៉ា ថ្លែង​យ៉ាង​ដូច្នេះ៖ «៣០​ឆ្នាំ​ខាង​មុខ គឺ​ជា​ពេល​វេលា​ដ៏​សំខាន់​ណាស់​ចំពោះ​ពិភព​លោក។ រាល់​បដិវត្តន៍​បច្ចេក​វិទ្យា​ចំណាយ​ពេល​ប្រហែល ៥០​ឆ្នាំ»។ លោក​បន្ត​ថា រយៈពេល​២០​ឆ្នាំ​ដំបូង យើង​បាន​ឃើញ​រួច​ហើយ​នូវ​ការ​លេច​ធ្លោ​ឡើង​នៃ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ ដូចជា eBay, Facebook, Alibaba និង Google ដែល​នេះ​ជា​បច្ច័យ​ល្អ ប៉ុន្តែ លោក​ថា ពី​ឥឡូវ​ទៅ ពិភព​លោក​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​ថា តើ​អ្វី​នឹង​កើត​ឡើង​បន្ទាប់​ទៀត។ 

លោក ម៉ា ថា ៖ «៣០​ឆ្នាំ​ទៅ​មុខ យើង​ត្រូវ​គិត​អំពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​បច្ចេក​វិទ្យា​នេះ»។

២) លោក ជែក ម៉ា មាន​ប្រសាសន៍​ថា បន្ទាប់​មក​ទៀត គេ​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាជន​ដែល​មាន​វ័យ ៣០​ឆ្នាំ «ពីព្រោះ​ពួក​គេ​ជា​មនុស្ស​ជំនាន់​អ៊ិនថឹណិត។ ពួក​គេ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​ផ្លាស់​ប្ដូរ។ ពួក​គេ​គឺ​ជា​អ្នក​ស្ថាបនា​ពិភព​លោក»។

៣) លោក ម៉ា ថ្លែង​ថា៖ «គេ​គួរ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុមហ៊ុន​តូចៗ ដែល​មាន​បុគ្គលិក​តិច​ជាង ៣០​នាក់»។ លោកថា គេ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​កាន់​តែ​ប្រសើរ​ជាង​បច្ចុប្បន្ន​ថែម​ទៀត ប្រសិន​បើ​គេ​នាំគ្នា​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណុច​ទាំង ៣​យ៉ាង​ខាង​លើ៕ 

ទស្សនា​វីដេអូ​នៃ​កិច្ច​សម្ភាសន៍​របស់​​លោក ជែក ម៉ា ជាមួយ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក៖




អត្ថបទបន្ទាប់


តើ​លោក​អ្នក​បាន​ធ្វើ​អ្វី​ខ្លះដើម្បី​ជួយ​ដល់​ការ​សិក្សា​របស់​កូន?

ចំណេះដឹង
វិស័យ​អប់រំ​របស់​កម្ពុជា​បាន​និង​កំពុង​តែ​ស្ថិត​នៅ​លើ​វិថី​ដ៏​វែង​ឆ្ងាយ​នៃ​កំណែ​ទម្រង់។ ច្រើន​ឆ្នាំ​កន្លង មុន​នឹង​ចូល​ដល់​ដំណាក់ក...

កត្តា​៨​យ៉ាង​​និង​គោលការណ៍​សំខាន់​៣ ដែល​នាំ​ឲ្យ​ជីវិត​ជោគជ័យ

ចំណេះដឹង
លោក​អ្នក​ប្រាកដ​ជា​បាន​អាន​ច្រើន​រួច​មក​ហើយ​អំពី​គន្លឹះ​សម្រាប់​ជោគ​ជ័យ​ក្នុង​ជីវិត ជា​ពិសេស គឺ​អាន​ឯកសារ​ជា​ភាសា​បរទេស។
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ