Advertisement
សេរីភាព​ហិរញ្ញ​វត្ថុ?

មើល​ប្រភព​ចំណូល​ដឹង​ដល់​កម្រិត​សេរីភាព​ហិរញ្ញ​វត្ថុ​របស់​បុគ្គល


មិត្ត​អ្នក​អាន​ខ្លះ​ប្រហែល​ជា​ធ្លាប់​អាន​ឬ​យ៉ាង​ហោច​ណាស់​ធ្លាប់​ឮ​ឈ្មោះ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា Rich Dad Poor Dad ដែល​ជា​សៀវភៅ​លក់​ដាច់​ជាង​គេ​លំដាប់​ពិភព​លោក​របស់ Robert T.Kiyosaki រួចហើយ។ ប៉ុន្តែ​ក៏​មាន​អ្នក​ដែល​ពុំទាន់​បាន​អាន​សៀវភៅ​មួយ​ក្បាល​នេះ​ដែរ។
ចំណូល​មាន​បី​ប្រភេទ គឺ​ចំណូល​ពី​ប្រាក់​ខែ​ ចំណូល​ពី​ផលបត្រ និង​ចំណូល​ពី​ទ្រព្យ​សម្បត្តិ។

ក្នុងនាម​ជា​គេហ​ទំព័រ​ដែល​ផ្តល់​ព័ត៌មាន​និង​ចំណេះ​ដឹង​ទាក់ទង​ទៅ​នឹង​ផ្នែក​ធុរកិច្ច​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មួយ Cambonomist សូម​ផ្តល់​យោបល់​ថា​ សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បាន​អាន​គួរ​តែ​ស្វែង​រក​សៀវភៅ​មួយ​ក្បាល​នេះ និង​ចំណាយ​ពេល​វេលា​អាន។

ទស្សន:​និង​គំនិត​ខុស​គ្នា​រវាង​ឪពុក​អ្នក​មាន និង​ឪពុក​អ្នក​ក្រ ក្នុង​ការ​អប់រំ​កូន រួមទាំង​គំនិត​ល្អៗ​ក្នុង​ការ​ចាប់​ផ្តើម​ធុរកិច្ច​ដោយ​ខ្លួន​ឯង ត្រូវ​បាន​អ្នក​និពន្ធនិង​ជា​សេដ្ឋី​រូប​នេះ​លើក​យក​មក​បង្ហាញ​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​នេះ​យ៉ាង​ពិស្តារ។

ចំណុច​សំខាន់ៗ​ដែល​លោក Robert បាន​រៀន​ពី​ឪពុក​អ្នក​មាន និង​បាន​លើក​យក​បង្រៀន​បន្ត ដល់​មិត្ត​អ្នក​អាន​ រួមមាន អ្នក​មាន​មិន​ធ្វើការ​ដើម្បី​ប្រាក់ សារៈ​សំខាន់​នៃ​ការ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ភាព​ខុសគ្នា​នៃ​ចំណូល​និង​ចំណាយ​របស់​អ្នក​មាន​និង​អ្នកក្រ ទ្រព្យសម្បត្តិ និង​បំណុល ចំណាត់ការ​ចំពោះ​ឧបសគ្គ​ជាដើម។

ជាពិសេស លោក​បាន​ណែនាំ​ថា គន្លឹះ​ឆ្ពោះ​ទៅ​រក​សេរីភាព​ខាង​ហិរញ្ញវត្ថុ​និង​ភាព​មាន​បាន គឺ​សមត្ថភាព​ក្នុង​ការ​បំប្លែង​ចំណូល​បាន​មក​ពី​ការ​ធ្វើការ​ឲ្យ​ក្លាយ​ទៅ​ជា​ចំណូល​ពី​ទ្រព្យ​សម្បត្តិ និង​ផលបត្រ

បើតាម​លោក Robert ចំណូល​របស់​មនុស្ស​យើង​បាន​មក​ពី​ប្រភព​ចំនួន​៣ គឺ ចំណូល​ពី​ប្រាក់​ខែ ឬ​ថ្លៃ​ឈ្នួល ចំណូល​ពី​ផលបត្រ និង ចំណូល​ពី​ទ្រព្យ​សម្បត្តិ

លោក​បាន​ពន្យល់​ថា ចំណូល​បាន​មក​ពី​ផលប្រត្រ គឺ​ជា​ចំណូល​ដែល​បាន​មក​ពី​ការ​វិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ ដូចជា ភាគហ៊ុន​និង​សញ្ញាបណ្ណ។ ចំណែក​ចំណូល​បាន​មក​ពី​ទ្រព្យ​សម្បត្តិ គឺ​ជា​ចំណូល​ដែល​បាន​មក​ពី​ការ​វិនិយោគ​ទៅ​លើ​អចលនទ្រព្យ៕




អត្ថបទបន្ទាប់


រៀន​ពេល​យប់​និង​ពេល​ថ្ងៃ តើ​ពេល​មួយ​ណា​ល្អ​ជាង?

ចំណេះដឹង
ភាព​រីក​ចម្រើន​សម័យ​បច្ចុប្បន្ន​នេះ ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បម្រើ​ឲ្យ​វិស័យ​សិក្សាធិការ ក៏​ដូចជា បច្ចេក​វិទ្យា ធ្វើ​ឲ្យ​ការ​សិក្សា​...

ស៊ុយអែត​ជា​ប្រទេស​«ល្អ​ជាង​គេ​បំផុត»​នៅ​លើ​ពិភព​លោក

ចំណេះដឹង
ប្រទេស​ស៊ុយអែត​ជាប់​ចំណាត់​ថ្នាក់​ល្អ​ដាច់​គេ​លើស​ប្រទេស​ ១៦២ នៅ​លើ​ពិភព​លោក ដោយ​ត្រូវ​គេ​ឲ្យ​នាម​ថាជា​ ប្រទេស​ល្អ​ជាង​គេ​បំផុត។ អ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ