ចិន​លេខ​១

មហាអំណាច​សេដ្ឋ​កិច្ច​ពិភពលោក​ទាំង​៥​នៅ​ឆ្នាំ​២០៣០


ក្រុមហ៊ុន PricewaterhouseCoopers (PwC) ជាក្រុមហ៊ុន​ផ្ដល់​សេវា​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភព​លោក ទើប​តែ​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ព្យាករណ៍​អំពី​មហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​លើ​ពិភព​លោក នៅ​ឆ្នាំ​២០៣០។
ចិន​ជា​មហា​សេដ្ឋកិច្ច​ទី១​នៃ​ពិភព​លោក នៅ​ឆ្នាំ​២០៣០
ដោយ

របាយការណ៍បានផ្ដល់ចំណាត់ថ្នាក់ដល់ប្រទេស ៣២ប្រទេស តាមទំហំផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសនីមួយៗ យោងទៅតាមអំណាចទិញ (purchasing power parity)។ 

អំណាចទិញ ឬ PPP គឺជារង្វាស់ដែលអ្នកសេដ្ឋកិច្ចប្រើដើម្បីកំណត់ផលិតភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនានា ក្នុងអំឡុងពេលជាក់លាក់ណាមួយ។ 

នៅឆ្នាំ២០៣០ តើប្រទេសណាខ្លះក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង៥របស់ពិភពលោក?

១) ប្រទេសចិន ទំហំ​សេដ្ឋកិច្ច​ស្មើ​នឹង 38.008 trillion (ទ្រីលាន)

អាមេរិក​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី២ នៅ​ឆ្នាំ​២០៣០

២) សហរដ្ឋអាមេរិក ទំហំសេដ្ឋកិច្ចស្មើនឹង 23.475 trillion (ទ្រីលាន)

ឆ្នាំ​២០៣០ ឥណ្ឌា​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី៣

៣) ប្រទេសឥណ្ឌា ទំហំសេដ្ឋកិច្ចស្មើនឹង 19.511 trillion (ទ្រីលាន)

នៅ​ឆ្នាំ​២០៣០ ជប៉ុន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី៤

៤) ប្រទេសជប៉ុន ទំហំសេដ្ឋកិច្ចស្មើនឹង 5.606 trillion (ទ្រីលាន)

នៅ​ឆ្នាំ​​២០៣០ ឥណ្ឌូនេស៊ី​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី៥

៥) ប្រទេស​ឥណ្ឌូនេស៊ី ទំហំ​សេដ្ឋកិច្ច​ស្មើ​នឹង 5.424 trillion (ទ្រីលាន)

សូមអានអត្ថបទដើម នៅលើគេហទំព័រ Business Insider ដើម្បីមើលតារាងប្រទេសសេដ្ឋកិច្ចធំៗដទៃទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី បុរស​នៅ​ពី​ក្រោយ​គម្រោង​លំនៅ​ឋាន​សមរម្យ​សម្រាប់​មន្ត្រី​រាជការ

ព័ត៌មាន
រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ឧកញ៉ា សៀ ឫទ្ធី ហាក់​បី​ដូច​ជា​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រទាប់​មហាជន ទំាង​ជាត…

កម្ពុជា​ជា​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​បំផុត​នៅ​លើ​ពិភព​លោក

ព័ត៌មាន
តើអ្នកដឹងទេ? ប្រទេស​កម្ពុជា​ក្រៅតែ​ពី​មាន​កន្លែង​កម្សាន្ត​ច្រើន​ដែល​ទាក់ទាញ​ដល់​ទេសចរណ៍​មក​ពី​គ្រប់​ទិសទី​នៃ​ពិភព​លោក ក៏​មាន​ប្រជាជន​ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ