Advertisement
ភាព​ប្រកួត​ប្រជែង

ប្រទេស​​៣​ដែល​ស្ថិត​នៅ​កំពូល​តារាង​ភាព​ប្រកួត​ប្រជែង​ពិភពលោក! ចុះ​កម្ពុជា​វិញ តើ​នៅ​លេខ​រៀង​ទី​ប៉ុន្មាន?


តារាង ឬ​សន្ទស្សន៍​ភាព​ប្រកួត​ប្រជែង​ពិភព​លោក (Global Competitiveness Index) ធ្វើ​ឡើង​ដោយ​អង្គការ វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក ដើម្បី​វាស់​ស្ថាប័ន គោល​នយោបាយ និង​កត្តា​មួយ​ចង្កោម​ដែល​កំណត់​កម្រិត​ផលិត​ភាព/​កំណើន​នៃ​សេដ្ឋ​កិច្ច​របស់​ប្រទេស​នីមួយៗ៕
ប្រទេស​ស្វ៊ីស​ឈរ​នៅ​លេខ​រៀង​ទី១ សិង្ហ​បុរីទី​២ អាមេរិក​ទី៣ នៃ​តារាង​ភាព​ប្រកួត​ប្រជែង​ពិភព​លោក

១) ប្រទេសស្វ៊ីស

ស្វីស​ឈរ​នៅ​លេខ​រៀង​ទី​១ នៃ​តារាង​ភាព​ប្រកួត​ប្រជែង​ពិភព​លោក ក្នុង​ចំណោម​ប្រទេស​ចំនួន​១៣៨។ ស្វ៊ីស​មាន​ប្រជាជន​សរុប ៨​លាន ២​សែន​នាក់ ប្រជាជន​ស្វ៊ីស​ម្នាក់ៗ​មាន​ចំណូល​ជា​មធ្យម​សរុប​ប្រចាំ​ឆ្នាំ ៨​ម៉ឺន ៦៧៥​ដុល្លារ​អាមេរិក។ ប្រទេស​ស្វ៊ីស​ស្ថិត​នៅ​កំពូល​តារាង​ភាព​ប្រកួត​ប្រជែង​ពិភព​លោក ៥​លើក​ជាប់​គ្នា ចាប់​តាំង​ពី​ឆ្នាំ​២០១២​-២០១៣​មក។

២) ប្រទេស​សិង្ហបុរី 

សិង្ហបុរី​ជាប់​ចំណាត់​ថ្នាក់​លេខ​២ នៃ​កំពូល​តារាង​ភាព​ប្រកួត​ប្រជែង​ពិភព​លោក។ សិង្ហបុរី​មាន​ប្រជាជន​សរុប ៥​លាន ៥​សែន​នាក់ ហើយ​ប្រជាជន​សិង្ហបុរី​ម្នាក់ៗ​រក​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ ៥​ម៉ឺន ២៨៨៧​ដុល្លារ​អាមេរិក។ សិង្ហ​បុរី​ជាប់​លេខ​២​នៅ​លើ​តារាង​ភាព​ប្រកួត​ប្រជែង​ពិភព​លោក​នេះ ៥​លើក​ជាប់​គ្នា ចាប់​តាំង​ពី​ឆ្នាំ​២០១២​-២០១៣​មក។

៣) សហរដ្ឋអាមេរិក

ក្នុង​ចំណោម ១៣៨​ប្រទេស សហរដ្ឋ​អាមេរិក​ឈរ​នៅ​លេខ​រៀង​ទី​៣ នៃ​កំពូល​តារាង​ភាព​ប្រកួត​ប្រជែង​ពិភព​លោក។ កាល​ពី​ឆ្នាំ​២០១២​-២០១៣ អាមេរិក​ជាប់​ចំណាត់​ថ្នាក់​លេខ​៧, ឆ្នាំ​២០១៣​-២០១៤ ជាប់​ចំណាត់​ថ្នាក់​លេខ​៥ និង ៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ជាប់​លេខ​៣​ជាប់​គ្នា​រហូត។ សហរដ្ឋ​អាមេរិក មាន​ប្រជាជន​សរុប​ជាង ៣២១​លាន​នាក់ ហើយ​ប្រជាជន​អាមេរិក​ម្នាក់ៗ រក​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​បាន ៥​ម៉ឺន ៥៨០៥​ដុល្លារ​អាមេរិក។

ប្រទេស​១៣​ដែល​ស្ថិត​នៅ​លើ​គេ​នៃ​តារាង​ភាព​ប្រកួត​ប្រជែង​ពិភព​លោក។

ចុះប្រទេសកម្ពុជាវិញ តើស្ថិតនៅលេខរៀងទីប៉ុន្មាន ?

នៅ​លើ​តារាង​វាស់​ភាព​ប្រកួត​ប្រជែង​ពិភព​លោក​សម្រាប់​ឆ្នាំ​២០១៦​-២០១៧ ដែល​មាន ១៣៨​ប្រទេស កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៨៩ ឡើង​មួយ​លេខ​បើ​ធៀប​នឹង​កាល​ពី​ឆ្នាំ​២០១៥​-២០១៦ ដែល​កាល​នោះ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​៩០។ 

និយាយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ១១​ប្រទេស (ដក​មីយ៉ាន់ម៉ា និង​ទីម៉័រ​ខាង​កើត​ចេញ ព្រោះ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​តារាង​វាស់​ភាព​ប្រកួត​ប្រជែង​ពិភព​លោក​សម្រាប់​ឆ្នាំ​២០១៦​-២០១៧​ទេ) កម្ពុជា​គឺ​នៅ​លើ​តែ​ប្រទេស​ឡាវ​មួយ​គត់ ដែល​មាន​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​៩៣។

ប្រទេស​កម្ពុជា​មាន​ប្រជាជន​សរុប ១៥,៥​លាន​នាក់ ហើយ​ប្រជាជន​ម្នាក់ៗ​រក​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​បាន​ប្រមាណ ១.៣០១​ដុល្លារ​អាមេរិក (នេះ​បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​កម្ពុជា)៕




អត្ថបទបន្ទាប់


សាក​ទាយ​មើល៍ ! តើ​ជាតិ​សាសន៍​ណា​អាន​ច្រើន​ជាង​គេ?

ចំណេះដឹង
នៅ​ពេល​និយាយ​ដល់​ការ​អាន​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​ភាគ​ច្រើន​គិត​ថា ប្រជាជន​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​គឺ​ជា​អ្នក​ដែល​និយម​ចូ...

តើ​ចិន​វិនិយោគ​លើ​វិស័យ​អ្វី​ខ្លះ​ខ្លាំង​ជាង​គេ​បំផុត​នៅ​កម្ពុជា?

ចំណេះដឹង
ចិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​វិស័យ​ធំៗ​ចំនួន​៤ មាន​ដូចជា វិស័យ​កសិកម្ម វិស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ