Advertisement
អំណាន​និង​សៀវភៅ

សាក​ទាយ​មើល៍ ! តើ​ជាតិ​សាសន៍​ណា​អាន​ច្រើន​ជាង​គេ?


នៅ​ពេល​និយាយ​ដល់​ការ​អាន​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​ភាគ​ច្រើន​គិត​ថា ប្រជាជន​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​គឺ​ជា​អ្នក​ដែល​និយម​ចូល​ចិត្ត​អាន​ជាង​គេ។
ប្រជាជន​ឥណ្ឌា​ចំណាយ​ពេល​អាន​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក
ដោយ

ការអះអាងនេះ ក៏​ដោយសារ​គេ​ឃើញ​បណ្តា​ជន​ជាតិ​ស្បែក​ស ច្រមុះ​ស្រួច​ទាំង​នោះ​តែង​ដាក់​សៀវភៅ​ជាប់​ខ្លួន​នៅ​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត រថភ្លើង​និង​យន្ត​ហោះ​ជាដើម។

ការ​សន្និដ្ឋាន​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ មិន​មែន​អាមេរិក អឺរ៉ុប​ឬ​ក៏​អូស្ត្រាលី​នោះ​ឡើយ ការ​ពិត​ប្រជាជន​នៅ​អាស៊ី​វិញ​ទេ​ដែល​ជាប់​ចំណាត់​ថា​ជា​អ្នក​ដែល​ចំណាយ​ពេល​វេលា​ច្រើន​ជាង​គេ​បំផុត​ក្នុង​ការ​អាន។

ជនជាតិ​ឥណ្ឌា​ចំណាយ​ពេល​ច្រើន​ជាង​គេ​បំផុត​លើ​ការ​អាន

តាម​ការ​ស្រាវជ្រាវ​របស់​The NOP World Culture Score ទៅ​លើ​មនុស្ស​៣​ម៉ឺន​នាក់​មក​ពី​បណ្តា​ប្រទេស​ចំនួន​៣០ នៅ​ជុំវិញ​ពិភពលោក ដែល​គេ​បាន ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ២០១៥ បង្ហាញ​ថា ឥណ្ឌា​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ដែល​ប្រជាជន​ចំណាយ​ពេល​អាន​ច្រើន ​ជាង​គេ​ ដោយ​គេបាន​ ចំណាយ​ពេល​រហូត​ដល់​ជាង ១០​ម៉ោង​ក្នុង​១​សប្តាហ៍។

បន្ទាប់ ​មក​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ គឺ​រាជាណាចក្រ​ថៃឡង់ដ៍ ដែល​នៅ​ជាប់​កម្ពុជា ដោយ​ពលរដ្ឋ​ថៃ​ម្នាក់​ចំណាយ​ពេល​ប្រហែល​ជាង​៩​ម៉ោង​ក្នុង​១​សប្តាហ៍​សម្រាប់ ​អាន។

មហា​យក្ស​ចិន​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​៣​ដោយ​ពលរដ្ឋ ​ចិន​ម្នាក់​ចំណាយ​ពេល​៨​ម៉ោង​សម្រាប់​អាន​ក្នុង​១​សប្តាហ៍។ ចំណែក​ប្រទេស​ដែល​ស្ថិត​នៅ​លេខ​រៀង​ចុង​ក្រោយ​គឺ​លេខ​៣០​នោះ​គឺ​ប្រទេស​ កូរ៉េ​ខាង​ត្បូង ដោយ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ​បាន​ចំណាយ​ពេល​ប្រហែល​ជា​៣​ម៉ោង​ក្នុង​១​ សប្តាហ៍​សម្រាប់​ការ​អាន​​គឺ​ស្ថិត​នៅ​បន្ទាប់​ពី​ជប៉ុន​ដែល​បាន​ចំណាយ​ពេល​ ប្រហែល​ជា​៤​ម៉ោង​ជា​រៀង​រាល់​សប្តាហ៍​សម្រាប់​ការ​អាន៕

ប្រភព៖ www.prnewswire.com 




អត្ថបទបន្ទាប់


កត្តា​សំខាន់​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី​ជា​ប្រទេស​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច

ចំណេះដឹង
កាល​ទើប​បាន​ឯករាជ្យ​ភ្លាម​នៅ​ឆ្នាំ​១៩៦៥ ប្រទេស​សិង្ហ​បុរី​ជា​ប្រទេស​តូច​និង​ក្រីក្រ គ្មាន​ធនធាន​ធម្មជាតិ ប្រជាជន​ក៏​តិច។ និយាយ​ទៅ កាល...

ប្រទេស​​៣​ដែល​ស្ថិត​នៅ​កំពូល​តារាង​ភាព​ប្រកួត​ប្រជែង​ពិភពលោក! ចុះ​កម្ពុជា​វិញ តើ​នៅ​លេខ​រៀង​ទី​ប៉ុន្មាន?

ចំណេះដឹង
តារាង ឬ​សន្ទស្សន៍​ភាព​ប្រកួត​ប្រជែង​ពិភព​លោក (Global Competitiveness Index) ធ្វើ​ឡើង​ដោយ​អង្គការ វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក ដើម្បី...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ