ជល​ផល-​ការនាំ​ចេញ

ចំណូល​នៃ​វិស័យ​ជលផល​ក្នុង​៩​ខែ​ឆ្នាំ​នេះ មាន​ប្រមាណ​៦៤​ម៉ឺន​ដុល្លារ ស្មើនឹង​៨៦%​នៃ​ផែនការ


គិត​ចាប់​ពី​ខែមករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ កម្ពុជា​បាន​ទទួល​ចំណូល​ពី​វិស័យ​ជលផល​ប្រមាណ​ជាង​២ពាន់ ៥០០​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ៦៤​ម៉ឺន​ដុល្លារ ដោយ​ចំនួន​នេះ សម្រេច​បាន​ស្មើ​នឹង​ប្រមាណ ៨៦% នៃ​ផែនការ​ដែល​បាន​ដាក់​ចេញ។
កម្ពុជា​ជា​ប្រទេស​ធ្លាប់ជា​ប្រទេស​សម្បូរ​ត្រី តែ​បច្ចុប្បន្ន មាន​ការ​ខ្វល់​ខ្វាយ​រឿង​ខ្សត់​ត្រី។
ដោយ

ចំណូល​ ៩ខែ​នៃ​ឆ្នាំ​នេះ​ដែរ បើ​ធៀប​នឹង​ចំណូល​កាល​ពី​គ្រា​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ឃើញ​ថា កើន​ឡើង​​ជាង ២៤​ម៉ឺន​ដុល្លារ។

ការ​នាំ​ចេញ​ផល​នេសាទ​ស្រស់​នៅ​៩​ខែ​ឆ្នាំ​នេះ មាន​ចំនួន​ប្រមាណ ៧​ពាន់​តោន កើន​ឡើង ១៥០​តោន ធៀប​នឹង​គ្រា​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ ខណៈ​ដែល​ការ​នាំចេញ​ផល​នេសាទ​កែច្នៃ មាន​ចំនួន​ជិត ៤​ពាន់​តោន កើន​ឡើង ១៨០​តោន។ 

ជាមួយ​គ្នា​នេះ ផល​នេសាទ​ទឹក​សាប​របស់​កម្ពុជា​អនុវត្ត​បាន​ចំនួន​ជិត ២៧​ម៉ឺន​តោន ខណៈ​ដែល​ផល​នេសាទ​សមុទ្រ​អនុវត្ត​បាន​ជិត​៨​ម៉ឺន​៧​ពាន់​តោន។

សូម​ជម្រាប​ដែរ​ថា កម្ពុជា​នៅ​តែ​បន្ត​ជាប់​កាត​ក្រហម​ក្នុង​ការ​នាំ​ចេញ​ផល​នេសាទ​ទៅ​ទីផ្សារ​អឺរ៉ុប ដោយសារ​តែ​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ទូក​នេសាទ​ខុស​ច្បាប់​របស់​កម្ពុជា នៅ​លើ​ដែន​សមុទ្រ​ហាម​ឃាត់ កាល​ពី​ពេល​កន្លង​ទៅ។ 

យ៉ាង​ណា​ក៏​ដោយ ប្រទេស​ថៃ ក៏​ទើប​ទទួល​បាន​ការ​ព្រមាន​កាត​លឿង​ពី​សហភាព​អឺរ៉ុប​ផង​ដែរ ខណៈ​ដែល​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ទទួល​កាត​លឿង​ពី​សហភាព​អឺរ៉ុប​​រួច​ទៅហើយ។ ការ​ទទួល​បាន​កាត​លឿង​នេះ ក៏​នឹង​អាច​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផល​នេសាទ​សមុទ្រ​របស់​ប្រទេស​ជិត​ខាង​កម្ពុជា​ទាំង​ពីរ​នេះ នឹង​មាន​ការ​ប៉ះពាល់​ផង​ដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ​ល្បីៗ​សរសើរ​ពី​សមត្ថភាព​បុគ្គលិក​ជំនាញ​នៅ​កម្ពុជា

ព័ត៌មាន
ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​ការងារ​ធ្វើ ក្រុមហ៊ុន​ធំៗ​ដែល​បាន​វិនិយោគ​នៅ​កម្ព…

វៀតណាម៖ ការងារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​ផ្ដល់​​ប្រាក់​ខែ​ ១ម៉ឺន​៣​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ

ព័ត៌មាន
អ្នក​សេដ្ឋកិច្ច និង​អ្នកច្បាប់​នៅ​វៀតណាម​កំពុង​ងាក​ទៅ​ផ្ដោត​លើ​ផែនការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ទាំងវិនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ