សហភាពអឺរ៉ុប

សហភាពអឺរ៉ុបគ្រោងចំណាយ ៣៥ពាន់លានដុល្លារ ដើម្បីបង្កើតស្ថាប័នសុខភាពថ្មីមួយ


គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ បានប្រកាសផ្តល់ថវិកាប្រមាណ ៣៥ពាន់លានដុល្លារ ក្នុងការបើកដំណើរការនូវស្ថាប័នសុខភាពថ្មីមួយ ដែលត្រូវបានហៅថា អាជ្ញាធរត្រៀមបង្ការ និងឆ្លើយតបបន្ទាន់សុខភាពអឺរ៉ុប ហឺរ៉ា (HERA) ។ ស្ថាប័ន HERA ត្រូវបានគេរំពឹងថា នឹងដំណើរការនៅដើមឆ្នាំ ២០២២ ដើម្បីត្រៀមខ្លួនសម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
រូបភាព៖ គ្រូពេទ្យកំពុងតែបាញ់សម្លាប់មេរោគនៅលើរថយន្តដឹកអ្នកជំងឺ
ដោយ

ប្រសិនបើ​ស្ថាប័ន​សុខភាព​ថ្មី​មួយ​នេះ​បាន​កើតឡើង វា​នឹង​ជួយ​ឱ្យ​មានការ​ផ្តល់​មូលនិធិ​សង្គ្រោះ​បន្ទាន់ និង​ជួយ​សម្រប​សម្រួលការ​ត្រួតពិនិត្យ ការ​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ ឬ​ការ​ព្យាបាល​ផ្សេង​ៗ​នៅ​សហភាព​អឺរ៉ុប​។ ជា​ពិសេស​ស្ថាប័ន​នេះ នឹង​ជួយ​បំពេញបន្ថែម​ដល់ទី​ភ្នាក់ងារ​សុខភាព​អឺរ៉ុប​ផ្សេង​ទៀត ដូច​ជា ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប ព្រមទាំង​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​អឺរ៉ុប​ផង​ដែរ​។

មួយវិញទៀត ការ​រៀបចំ​នេះ​ឡើង ជា​ផ្នែក​មួយ​ដើម្បី​ចៀសវាង​ការ​កើត​ឡើងជា​ថ្មី​ម្ដងទៀត​នៃ​វិធានការ​ផ្សេង​ៗ ដែល​អឺរ៉ុប​បាន​ជួប​ក្នុង​វិបត្តិ​កូ​វី​ដ ១៩ ដោយ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ខ្លះ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​។

ដូចនេះ​ហើយ​បានជា អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ម៉ា​ហ្គា​រី​ទី​ស ឈី​ន​ណាស (Margaritis Schinas) និយាយ​ថា ទីភ្នាក់ងារ​ទាំង​ពីរ មាន​តួនាទី​សំខាន់​ក្នុង​ការ​ដើរតួ​នាទី ក្នុង​ការ​ឆ្លើយ​តប និង​សម្របសម្រួល​ជាមួយនឹង​ជំងឺ​រាតត្បាត ដែល​បាន​និង​កំពុង​វាយលុក​មក​លើ​អឺរ៉ុប​។

 ទន្ទឹម​នេះ វា​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្ហាញ​សមត្ថភាព​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រាអាសន្ន ឬ​វិបត្តិ​សុខភាព​នា​ថ្ងៃ​អនាគត​។ គួរ​ដឹង​ថា ថវិកា​ក្នុង​ការ​សាងសង់​ស្ថាប័ន​នេះ​អាច​ឈាន​ដល់ ៥៨​ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ការ​វិនិយោគ​បន្ថែម​ពី​សមាជិក​ទាំង ២៧ ប្រទេស​របស់​សហភាព​អឺរ៉ុប​។

សូម​ជម្រាប​ថា​ស្ថាប័ន HERA ជា​រចនាសម្ព័ន្ធ​សន្តិសុខ​សុខភាព​តែ​មួយ​គត់ និង​ជា​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​លើ​គោលនយោបាយ​សុខភាព​។ តួយ៉ាង ប្រទេស​ជា​សមាជិក​អឺរ៉ុប​កំពុង​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ឱ្យ​កាន់តែ​រឹង​មាំ និង​អាច​ធ្វើ​ឱ្យ​មាន​ល្អ​ប្រសើរ ចំពោះ​សន្តិសុខ សុខភាព​របស់​ប្រជាពលរដ្ឋ​ទាំងមូល ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រសិនបើមានការចែកជាប្លុកប្រជែងគ្នារវាងអាមេរិក និងចិន តើមួយណានឹងអាចទាញបានផលចំណេញច្រើនបំផុត?

ព័ត៌មាន
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបច្ចុប្បន្នកំពុងប្រេះឆាកាន់តែខ្លាំង និងមិនទាន់មានសញ្ញាណាមួយថា នឹងអាចរកឃើញការផ្សះផ្សាគ្នាបាននៅឡើយទេ។ …

ថៃគ្រោងបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចចាប់ពីខែតុលា តើអាចទៅរួចទេ?

ព័ត៌មាន
ក្រោយមើលឃើញពីភាពវិជ្ជមាននៃលំហូរភ្ញៀវទេសចរអន្តរជាតិ តាមរយៈកម្មវិធី បើកកោះភូកេត និងតំបន់ទេសចរណ៍មួយចំនួនទៀតរបស់ថៃ រដ្ឋាភិបាលក្រុងបាងកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ